ព័ត៌មានជាតិ

រថយន្តAudi A7បុកជាមួយ រថយន្តបាឡែនខូចខាតយ៉ាងដំណំដូចគ្នា

ភ្នំពេញ: រថយន្ត២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ត១ឡើងសួនច្បារពុះចែកទ្រូងផ្លូវ រងការខូចខាតស្ទេីទាំងស្រុង តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង៤៥នាទីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខធនាគារ ABA ជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិលេខ ៦A ក្នុងភូមិកៀនឃ្លាំងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមាន រថយន្តសេរីទំនើបម៉ាក Audi A7 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AO-2221 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចសំដៅមកផ្លូវជាតិលេខ៦A ឆ្លងផ្លូវ ខណ:នោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក cameryបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2AB-2959 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ6A ទិសដៅពីត្បូងទៅជើង បានជ្រុលបុកគ្នាយ៉ាងពេលទំហឹង បណ្ដាលឲ្យរថយន្តម៉ាកាឡែនឡើងសួនច្បារពុះចែកទ្រូងផ្លូវ និងរងការខូចខាតស្ទេីទាំងស្រុង តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅនគរបាលជំនាញចរាចរណ៍ខណ្ឌជ្រោយចង្វារចុះមកវាស់វែងនិងនាំរថយន្តទាំងគ្រឿងទៅផ្នែកចរាចរណ៍នៃអធិការដ្ឋានដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

 

មតិយោបល់