កណ្តាលៈ បើយោងតាមការធ្វើសាវតា ពីសំណាក់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនល្មើសដែលជាឃាតកដែលបានធ្វើសកម្មភាពចាក់សម្លាប់បុគ្គលិករបស់ក្រុងណេត ក្នុងបន្ទប់ទឹក គឺជាមនុស្សដែលមានចំណេះដឹងត្រឹមត្រូវ តែមិនគួរមកធ្វើសកម្មភាពដ៏សហាវយុងឃ្នង បែបនេះទេ។
ជាក់ស្តែងជនល្មើសខាងលើនេះ មានឈ្មោះ អ៊ឹង ចាន់រតនៈ ភេទប្រុស ហើយពេលដែលធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះនោះ ជនល្មើសបានពាក់អាវដៃវែង ពណ៌ផ្កាឈូក ស្លៀកខោជើងវែង ពណ៌ខ្មៅ មានស្ពាយកាបូបពណ៌ខ្មៅ និងជាម៉ូយប្រចាំថ្ងៃ ដែលតែងតែចេញចូលមកលេងហ្គេមនៅទីនោះ ។
អ្វីដែលសំខាន់នោះ ជនល្មើសនេះ ធ្លាប់ជាអតីតគ្រូបង្រៀនភាសាចិន និង អង់គ្លេស នៅសាលា ហេង តុង ក្រុងតាខ្មៅ និងធ្លាប់បានទៅ
អាមេរិករយៈពេល១ឆ្នាំ ត្រឡប់មកវិញរៀបការ ដោយមានប្រពន្ធនិងកូនប្រុសម្នាក់ ក្នុងបន្ទុកគ្រួសារផងដែរ៕
មតិយោបល់