ព័ត៌មានជាតិ

រថយន្តដឹកឥដ្ឋទម្ងន់០៥តោន បើកចុះចំណោតដាច់ហ្វ្រាំង បណ្តាលឲ្យក្រឡាប់ធ្លាក់ផ្លូវ ស្លាប់ថៅកែម្នាក់ និងតៃកុងរងរបួសធ្ងន់

កោះកុងៈ នៅវេលាម៉ោង០៨និង១៥ នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តដឹកឥដ្ឋទម្ងន់ ០៥តោន បើកចុះចំណោតដាច់ហ្វ្រាំង ក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង ត្រង់ចំណុចផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២៩-១៣០ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ស្វាយរៀង 3A-3628 ដឹកឥដ្ឋទម្ងន់០៥តោន ធ្វើដំណើរពីភ្នំពេញ-ទៅកោះកុង បើកបរដោយឈ្មោះ ស៊ឹម កប ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត រងរបួសធ្ងន់ និងថៅកែឈ្មោះ ចៀន អាយុ៤០ឆ្នាំ មានទីលំនៅភូមិ-ឃុំដូចគ្នា បានស្លាប់ ។

បច្ចុប្បន្ន កម្លាំងជំនាញ សហការជាមួយកម្លាំងទាហាន ជួយសង្រ្គោះ និងបានដឹកបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ចំណែកឯសពរងគ្រោះ កម្លាំងសមត្ថកិច្ចកំពុងទំនាក់ទំនងរកសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់