ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ: ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

ការចាប់ឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង១០ និង៣៥នាទីព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ សឿន ធូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករសំណង់ និងទី២ឈ្មោះ អេវ សាម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ក្នុងនោះដកហូតបាន ម៉ូតូ២គ្រឿង ម៉ាកICON ពាក់ស្លាកលេខ បាត់ដំបង1L-3126 និង ស៊េរីឆ្នាំ០១៣ ពាក់ស្លាកលេខ ភ្នំពេញ1BQ-3316 , ដបទឹកសុទ្ធ ទុយោ ដែកកេះ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងកសាងសំណុំរឿងបញ្ជូនទៅអធិកាដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់