ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតក្នុងទឹកទន្លេមេគង្គ មកទើនៅច្រាំងទន្លេខាងក្រោយសាលសន្និសីតចតុមុខ ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សាកសពជនរងគ្រោះត្រូវបានគេស្គាល់មានឈ្មោះ ស៊ូ វិរៈបុត្រ ភេទប្រុស អាយុ ៣០ឆ្នាំ មានជំងឺប្រចាំការយូរឆ្នាំមកហើយ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ គេបានឃើញជនរងគ្រោះខាងលើនេះ ជិះម៉ូតូមួយគ្រឿងមកឈប់លើស្ពានជ្រោយចង្វារ និងបានលោតទឹកស្លាប់ខ្លួន ចុះទៅខាងក្រោម ទោះបីជាក្រុមគ្រួសារខំមកតាម ក៏តាមឃាត់មិនទាន់នោះទេ ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ដើម្បីរង់ចាំសាច់ញាតិមកយក លុះដល់ថ្ងៃទី២៥ ខែមករា នេះ ស្រាប់តែមានការប្រទះឃើញសាកសពជនរងគ្រោះ បានអណ្តែតតាមទឹកទន្លេមេគង្គ មកទើនៅខាងក្រោយសាលសន្និសីទចតុមុខ ដោយសភាពនៃសពមានលក្ខណៈហើមស្អុយ រលួយទៅហើយ ដោយមិនមានពាក់អាវនោះទេ ស្លៀកតែខោជើងខ្លីតែប៉ុណ្ណោះ។
ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលជំនាញផ្នែកកោសល្យវិច័យចុះមកធ្វើការពិនិត្យសាកសព និងប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យផងដែរ៕
https://youtu.be/0TAwqucgRno
https://youtu.be/fcVutfop81E
មតិយោបល់