ព័ត៌មានជាតិ

ប្រុសស្នេហ៍វាយហើមភ្នែក រត់មកប្ដឹងសមត្ថកិច្ចឲ្យជួយ….

ភ្នំពេញៈ ស្រ្តីម្នាក់មកដាក់ពាក្យបណ្ដឹងសមត្ថកិច្ចប៉ុស្តិស្ទឹងមានជ័យឲ្យ​ជួយរកយុត្តិធម៌ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នេះ ក្រោយពីប្រុសស្នេហ៍វាយយ៉ាងដំណំ។

ស្រ្តីរងគ្រោះមានឈ្មោះ សុខ នីម អាយុ៣៦ឆ្នាំ មុខរបរបម្រើការនៅហាងមនោរម្យ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងជ័យ ខណ្ឌមានជ័យ។ ចំណែកប្រុសស្នេហ៍មានឈ្មោះ ប៊ុត ថន អាយុ៤៣ឆ្នាំមុខរបរ រត់កង់បី​ ស្នាក់ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ស្រ្តីរងគ្រោះបានឲ្យ​ដឹងថា នៅថ្ងៃទី១៦ ខែមករាឆ្នាំ២០១៧ បុុរសបង្កបានទិញជើងជ្រូកឲ្យ​រូបនាងស្លម្ជូរគ្រឿង ពេលដែលធ្វើរួចរាល់ហើយ រូបគាត់បានតេហៅមិត្តភក្តិ៣នាក់ទៀតមកហូបបាយនឹងផឹកស្រាថ្នាំលេងរហូតដល់ម៉ោង៧និង៣០នាទីល្ងាច ប្រពន្ធខាងបុរសបង្កបានខលមកឲ្យ​ទៅយកកូន តែបុរសខាងលើមិនព្រមទៅទេ ពេលនោះរូបនាងដេញជាច្រើនលើកច្រើនសារបុរសនោះនៅតែមិនព្រមទៅទៀត រួចមកនាងបានយកទូរសព្ទបុរសបង្កយកលាក់ធ្វើបុរសនោះខឹងសម្បារយ៉ាងខ្លាំង ហើយបុរសរូបនោះនៅតែទាររកទូរសព្ទទៀត ពេលនោះរូបនាងបាននិយាយថា “ខ្ញុំឲ្យ​ទូរសព្ទបងឯងវិញ ហើយកុំមករករឿងខ្ញុំទៀត” ពេលនោះបុរសនោះ​ខឹងហើយបានវាយទៅលើរូបគាត់(ស្រ្តីរងគ្រោះ) ចំភ្នែកខាងឆ្វេងចំនួន៣ដៃនឹងខាំកំភួនដៃខាងស្ដាំ រួចនាងស្រែកឆោឡោផ្អើដល់ជិតខាងក៏បានរាយការណ៍ប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យមកជួយអន្តរាគមន៍ ។

ក្រោយមកសម្ថតិកិច្ចក៏បានហៅជនបង្កនឹងនារីរងគ្រោះមកណែនាំ នឹងឲ្យ​ខាងប្រុសចេញថ្លៃព្យាបាលទៅខាងស្រី ដើម្បី​បញ្ចប់រឿង៕

https://youtu.be/8tao6zm_nac

មតិយោបល់