ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌឫស្សីកែវ បង្ហាញមុខជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ករណីកាប់ប្លន់

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវកម្លាំងអធិការដ្ឋានខណ្ឌឫស្សីកែវ ធ្វើការបង្ហាញមុខជាសាធារណ: នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ ក្រោយពីកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានធ្វើការស្រាវជ្រាវចុះបង្ក្រាបរយ:ពេល៤ថ្ងៃ និងបានដកហូតដាវសាំម៉ូរៃផងដែរ។

លោកវរសេនីយ៍ត្រី អ៊ីវ ឈុនផេង អធិការរងទទួលបន្ទុកព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌឫស្សីកែវបានប្រាប់ឲ្យដឹងថា ក្នុងការចុះបង្ក្រាបករណីខាងលើនេះ គឺលោកបានទទួលបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ទៀង ចន្ទ័សារ អធិការនៃគណ:អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឲ្យកម្លាំងនៃអធិការដ្ឋាននគបាលខណ្ឌ និងប៉ុស្តិ៍ទាំង៦ ធ្វើការស្រាវជ្រាវតាមរកបក្ខពួកក្រុមចោរទាំងនោះ ក៏ដូចជាទប់ស្កាត់បទល្មើសទាំងឡាយ ហើយយកចិត្តទុកដាក់អនុវត្តន៍ទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៩ចំណុច ហើយលោកបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ព្រមទាំងបានកំណត់មុខសញ្ញា និងចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ដែលនៅត្រង់ចំណុចផ្លូវលំ ក្រុម៩ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

លោក អ៊ីវ ឈុនផេង បានបន្តទៀតថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ជួន វិចិត្រ ហៅសិដ្ឋ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលំ ក្រុម៩ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រីឯជនសង្ស័យដែលរត់គេចខ្លួនឈ្មោះ ចាន់ វីរ:បុត្រ ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល២១ឆ្នាំ ព្រមទាំងបានដកហូតនៅដាវសាំម៉ូរៃ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ចំណែកជនរងគ្រោះ២នាក់ ដែលត្រូវក្រុមចោរកាប់ប្លន់នោះ ទី១.ឈ្មោះ ស៊ីម សុខរុន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ផ្សារដែក ជាម្ចាស់ម៉ូតូបានរងរបួសដៃខាងឆ្វេង និងទី២.ឈ្មោះ ញឹម សុខរ័ក្ស ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងផ្សារដែក បានរងរបួសធ្ងន់ ត្រូវចំក្បាលចំនួន ២កន្លែង អ្នកទាំង២នាក់មានស្រុកកំណើតនៅភូមិវត្តស្នោ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ដែលនៅត្រង់ចំណុចផ្លូវលំ ក្រុម៩ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានករណីក្រុមចោរមួយក្រុម បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូមួយគ្រឿង ម៉ាក Zoomer X ពណ៌ខ្មៅលាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1FY-0649 ពីជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះបន្ទាន់នៅមនី្ទរពេទ្យលោកសង្ឃភ្លាមៗ។

ក្រោយពីកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងកំណត់មុខសញ្ញាចាប់ខ្លួន។

ក្រោយពីធ្វើការបង្ហាញមុខរួចមកជនសង្ស័យខាងលើនេះ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

photo_2016-10-20_14-57-06

photo_2016-10-20_14-56-54

photo_2016-10-20_14-56-55-2

photo_2016-10-20_14-56-55

photo_2016-10-20_14-56-56

photo_2016-10-20_14-56-57-2

photo_2016-10-20_14-56-57

photo_2016-10-20_14-56-58-2

photo_2016-10-20_14-56-58

photo_2016-10-20_14-56-59

photo_2016-10-20_14-57-03

photo_2016-10-20_14-57-04

photo_2016-10-20_14-57-05

មតិយោបល់