ព័ត៌មានជាតិ

មន្ត្រីកាំកុងត្រូល រកឃើញចាហួយដូងម៉ាក ថាញ់ បិញ ជាច្រើនកញ្ចប់មានសារធាតុគីមី និងមានលាយជាមួយកៅស៊ូប្លាស្ទិច

ព្រះសីហនុៈ មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ នៅថ្ងៃ៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានធ្វើការចុះត្រួតពិនិត្យទីផ្សារ នៅក្នុងផ្សារសាមគ្គី អូរចំណារ ស្ថិតក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរកឃើញចាហួយដូង ម៉ាក ថាញ់ បិញ ជាច្រើនកញ្ចប់ ដែលហាមឃាត់នៅក្នុងតូបលក់ដូរមួយកន្លែង និងបានដកហូតយកមករក្សាទុកដើម្បីកម្ទេចចោល។

មន្ត្រីកាំកុងត្រូល បានឲ្យដឹងថា នំចាហួយប្រភេទខាងលើ មានសារធាតុគីមី និងមានលាយឡំដោយកៅស៊ូប្លាស្ទិច ដែលមន្ត្រីកាំកុងត្រូលបានហាមឃាត់ដាច់ខាតមិនឲ្យមានលក់ដូរលើទីផ្សារ៕

មតិយោបល់