ព័ត៌មានកីឡា

ចុងក្រោយ Costa សម្រេចចិត្តវិលត្រឡប់ទៅទ្រនុំចាស់វិញ

ក្រោយពីមានពាក្យចរចាមអារាម ជាច្រើនទាក់ទងនឹងអនាគត់របស់ ខ្សែប្រយុទ្ធអេស្ប៉ាញ Diego Costa នាពេលកន្លងមក ចុងក្រោយនេះ កីឡាកររូបនេះសម្រេចចិត្តទៅកាន់ក្លិបចាស់របស់គេវិញ Atletico Madrid ។

បើតាម Mirror បានឲ្យដឹងថា Diego Costa បានសម្រេចចិត្ត នឹងវិលត្រឡប់មកកាន់ក្លិប Atletico Madrid វិញ ក្រោយពីក្រុមតោខៀវ Chelsea មិនស្វាគមន៍វត្តមានរបស់កីឡាកររូបនេះ។ Costa ត្រូវផ្លាស់ទៅកាន់ក្លិប Atletico Madrid នៅរដូវក្តៅនេះ ក៍ប៉ុន្តែ​ ដោយសារតែក្លិបអេស្ប៉ាញមួយនេះជាប់ពិន័យ FIFA មិនឲ្យទិញយកកីឡាករ ជាហេតុនាំឲ្យ Costa រង់ចាំរហូតដល់ដំណាក់កាលនៃការដោះដូរកីឡាករលើកទី២ នៅខែមករា ឆ្នាំ ២០១៨ វិញ។ បើតាមការចុះផ្សាយកន្លងមក បានឲ្យដឹងថា Diego Costa ធ្លាប់បានក្លិបធំៗ ជាច្រើននៅប្រទេសចិន ដូចជាក្លិប Shanghai SIPG ទាក់ទងក្នុងតម្លៃដ៍ខ្ពស់មួយ តែត្រូវបានកីឡាករអេស្ប៉ាញរូបនេះ បដិសេធផងដែរ។

យ៉ាងណាវិញ ការរង់ចាំរហូតដល់ខែមករា ខាងមុខនេះ វាពិតជាយូរសម្រាប់ Costa ដែលរូបគេអាចនឹងអង្គុយមើលខ្សែប្រយុទ្ធចំណូលថ្មី Romelu Lukaku ដែល Chelsea ត្រៀមទិញមកជំនួសតំណែងរបស់គេ ក៍ថាបាន។ ដូច្នេះហើយ ខ្សែប្រយុទ្ធដ៍ឆ្នើម Diego Costa ត្រូវត្រៀមខ្លួនឲ្យហើយ នៅក្នុងការបើករដូវកាលថ្មី Premire League នេះដែលរូបគេអាចនឹងប្រឈមក្នុងជម្រើស ១១នាក់ដំបូង មុននឹងផ្លាស់ទៅ Atletico Madrid នាខែមករាខាងមុខនេះ។

មតិយោបល់