ព័ត៌មានជាតិ

Update៖ រថយន្ដដឹកភេសជ្ជៈរបស់ក្រុមហ៊ុន ស៊ូនស៊ូន ដឹកលើសចំណុះផ្ទុះកង់ក្រោយរេចង្កូតក្រឡាប់ផ្ងារជើង!

ភ្នំពេញៈ រថយន្ដដឹកភេសជ្ជៈរបស់របស់ក្រុមហ៊ុន ស៊ូនស៊ូន ដឹកលើសចំណុះផ្ទុះកង់ក្រោយក្រឡាប់ផ្ងារជើងឡើងលើ តែសំណាងមិនបង្កគ្រោះថ្នាក់ដល់ជីវិត។

ហេតុកាណ៍នេះបានកើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីតៃកុងរថយន្ដមានឈ្មោះ ស៊ុ សុម៉ៅ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរអ្នបើករថយន្ដ ស្នាក់សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយមានស្រុកកំណើតនៅភូមិអំពៅស្រស់ ឃុំអំពៅព្រៃស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថាខ្លួនបានបើករថយន្ដ ម៉ាកហីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាក់លេខ ភ្នំពេញ 2W-6542 ក្នុងគោលបំណងដឹកភេសជ្ជៈពីក្រុមហ៊ុន ស៊ូនស៊ូន នៅស្ទឹងមានជ័យទៅឲ្យម៉ូយ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរថយន្ដបានផ្ទុះកង់ស្ដាំខាងក្រោយហើយបានរេចង្កូតក្រឡាប់ផ្ងារជើងឡើងតែម្ដង។

ប្រភពដដែលបានបញ្ជាក់បន្តទៀតថា ក្នុងរថយន្ដនេះបានផ្ទុកភេសជ្ជៈរហូតដល់ទៅជាង៦០០កេស ទើបធ្វើឲ្យរថយន្តផ្ទុះកងក្រឡាប់ផ្ងារជើងយ៉ាងដូច្នេះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុតែម្ដង ដោយរថយន្តខាងលើមិនមានប៉ះពាល់ដល់សម្បត្តិសាធារណៈ ខាងសមត្ថកិច្ចបានឲ្យខាងក្រុមហ៊ុនរករថយន្ដស្ទូចមកស្ទូចចេញពីផ្លូវ ដើម្បីកុំឲ្យមានការកកស្ទះដល់ប្រជាជាពលរដ្ឋដែលគាត់ធ្វើដំណើរតាមដងផ្លូវនេះ៕

មតិយោបល់