ចិនៈ ក្រសួងកិច្ចការស៊ីវិល នៅថ្ងៃអង្គារនេះ បាននិយាយថា ចាប់តាំងពីថ្ងៃទី ២៩ ខែមិថុនាកន្លងមក ភ្លៀងនៅបន្តធ្លាក់យ៉ាងខ្លាំង នៅខេត្តចំនួន ១១ ក្នុងប្រទេសចិន ដោយបានសម្លាប់មនុស្ស ៥៦ នាក់ ខណៈដែល ២២ នាក់ទៀត កំពុងបាត់ខ្លួនរកពុំទាន់ឃើញនៅទ្បើយ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ០៤ ខែកក្កដា ឆ្នាំ២០១៧។
ប្រភពដដែរ បានប្រាប់ឲ្យដឹងថា ផ្ទះសរុបចំនួន ២៧.០០០ ខ្នង ត្រូវបាក់រលំ និង ៣៧.០០០ ខ្នងទៀត រងការខូចខាត ដោយសារទឹកជំនន់, ការរអិលបាក់ដី និងព្យុះ ។
បើក្រសួងបានអះអាងថា នៅក្នុងហេតុការណ៍នេះ បានបង្កការខូចខាតដល់សេដ្ឋកិច្ចប្រទេសប្រមាណជា ៣,៧២ ពាន់លានដុល្លារអាមេរិក ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃចន្ទរដ្ឋាភិបាលមជ្ឈិម បានបែងចែកប្រាក់ចំនួន ១,៨៨ ពាន់លានយ័ន ទៅកាន់ខេត្តក្នុងប្រទេសចំនួន ២០ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយ៕
មតិយោបល់