ព័ត៌មានជាតិ

កាន់កាំបិតបុ័ងតោ សំដៅទៅកាប់បុរសម្នាក់ តែមិនស្លាប់ គ្រាន់តែរបួស នៅខេត្តកណ្តាល

កណ្តាល: កាន់កាំបិតបុ័ងតោ សំដៅទៅកាប់បុរសម្នាក់ តែជនរងគ្រោះឃើញទាន់ ក៏យកដៃខាងឆ្វេងរង បណ្តាលឲ្យមានរបួស ចំនុចភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល នាវេលាម៉ោង០៦និង១០នាទី ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះឈ្មោះយ៉ាត ចាន់ណារា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុពញាឮ ខេត្តកណ្តាល ត្រូវជនល្មើសឈ្មោះ សុខ ដៀម ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ កាន់កាំបិតបុ័ងតោដើរសំដៅទៅកាប់ជនរងគ្រោះពេលនោះជនរងគ្រោះ ខណ:ជនរងគ្រោះកំពង់អង្គុយលើម៉ូតូ ឃើញទាន់ក៍យកដៃខាងឆ្វេងរង បណ្តាលឲ្យមានរបួសហើយក៍ទៅពេទ្យ។

សមត្ថកិច្ចបញ្ជាក់ថា ដោយមូលហេតុអ្នកទាំងពីរ បានមានទំនាស់ជាមួយគ្នា ដោយជនរងគ្រោះ បានចោទជនល្មើសថា បានលួចទូរសព្ទ័របស់ខ្លួន ហើយអ្នកទាំងពីរ ក៍មានគុំនុំនិងគ្នារហូតមក។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងចុះកសាងសំណុំរឿង និងចាត់ការតាមនិតិវិធី៕

photo_2016-05-24_20-52-30 photo_2016-05-24_20-52-31 (2) photo_2016-05-24_20-52-31

មតិយោបល់