ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ព្យាយាមភ្ជាប់ចរន្តឲ្យបានមុនម៉ោង១១យប់នេះ ក្រោយរថយន្តដឹកប្រេងបុកបាក់បង្គោលភ្លើង

ភ្នំពេញៈ រថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿង បានបើកទាក់ខ្សែបណ្ដាញតង់ស្យុងទាប កាលពីវេលាម៉ោង១២៖២២នាទី ថ្ងៃត្រង់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ បណ្ដាលឲ្យទាញបាក់បង្គោលអគ្គិសនីចំនួន៦ដើម ដែលករណីនេះ បានធ្វើឲ្យដាច់ភ្លើងនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែអគ្គិសនីកម្ពុជា បានបញ្ជូនក្រុមការងារទៅដំឡើង និងជួសជុលដាំបង្គោល ដើម្បីតភ្ជាប់ចរន្តអគ្គិសនីឡើងវិញ ឲ្យបានមុនម៉ោង១១យប់នេះ។

ទំព័រហ្វេសប៊ុកអគ្គិសនីកម្ពុជា ចេញផ្សាយនៅមុនប៉ុន្មាននាទី បានឲ្យដឹងថា “នៅថ្ងៃទី24 ខែឧសភា ឆ្នាំ2016 នៅវេលាម៉ោង12:22នាទីថ្ងៃត្រង់ មានរថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿង បានបើកទាក់ខ្សែបណ្ដាញតង់ស្យុងទាប(LV) បណ្តាលឲ្យទាញបាក់បង្គោលអគ្គិសនី (LV) ចំនួន ១ដើម និងបង្គោល (MV) ចំនួន ៥ដើម ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី5(GS5-F4) នៅតំបន់មួយចំនួនដែលស្ថិតនៅ (1) ភូមិត្រពាំងមាន ភូមិត្រពាំងជើងស្រុក ភូមិជាងទង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ និងភូមិម្លូផ្អែម សង្កាត់គោករការ ខណ្ឌសែនសុខ (2) ភូមិសាក់ប្រយុទ្ធ ភូមិស្រែជះ សង្កាត់ស្នោរ និងភូមិអណ្តូងតាអន ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ”

បច្ចុប្បន្នក្រុមការងាររបស់អគ្គិសនីកម្ពុជា កំពុងធ្វើការជួសជុលដាំបង្គោលថ្មីឡើងវិញ និងរៀបចំខ្សែបណ្តាញដើម្បីឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង១១៖០០នាទី យប់នេះ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មានដោយអនុគ្រោះ៕

13232937_736903933118815_2822540673193550631_n 13238992_736903913118817_416325103515491660_n 13240127_736997736442768_6568027512561256824_n 13255952_736997739776101_2953498728074755461_n

មតិយោបល់