ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គិសនី បាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៤និង៣០នាទី មានការដាច់ចរន្តអគ្គិសនីនៅផ្នែកខ្លះនៃឃុំរកាត និងផ្នែកខ្លះនៃឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មូលហេតុដោយសារមានភ្លើងឆេះព្រៃ បណ្តាលអោយរាលដាលឆេះដាច់ខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ដាច់ចំនួន ០១សរសៃ នៅត្រង់ចំណុច ភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
បញ្ហានេះក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕
សូមអរគុណ!
មតិយោបល់