ខេត្តរតនគិរី ៖ យោធាភូមិភាគទី៥ នៃកង ខែមេសា ឆ្នាំ២០១៦នេះ បានចុះពិនិត្យនឹងព្យាបាលជំងឺ ចែកថ្នាំ នាំអំណោយជូនដល់ប្រជាពលរដ្ឋ រស់នៅភូមិប្លរឃុំបរខាំ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។
លោក ម៉ា វិចិត្រ អភិបាលស្រុកអូយ៉ាដាវ បានឲ្យដឹងថា ប្រជាពលរដ្ឋចូលរួមពិនិត្យព្យាបាលជំងឺ ចែកថ្នាំ មានចំនួន ៧០០នាក់។ ក្នុងនោះប្រជាពលរដ្ឋ ១០០គ្រួសារ បានទទួលអំណោយ មានអង្ករ ១បាវតូច នឹងសម្ភារៈផ្សេងៗ ១កញ្ចប់ទៀត។
ដោយឡែកគ្រួសារទីទាល់ក្រចំនួន ៥គ្រួសារ ទទួលបានទឹកប្រាក់ក្នុង១គ្រួសារ ១០លានដុង ស្មើនឹង ២លានរៀល សំរាប់ជួសជុលផ្ទះ។ ចំណែកប្រជាពលរដ្ឋទាំងអស់ គ្រូពេទ្យមកពីប្រទេសវៀតណាម គ្រោងនឹងព្យាបាលចំនួនរហូតដល់ ១៦០០នាក់។
គួរបញ្ជក់ផងដែរថា នេះជាលើកទី១ហើយ ដែលបានយោធាភូមិភាគទី៥នៃកងទ័ពវៀតណាម ចុះពិនិត្យព្យាបាលជំងឺចែកថ្នាំ និងនាំអំណោយជូនប្រជាពលរដ្ឋ នៅស្រុកអូយ៉ាដាវមួយនេះ គឺទីមួយឃុំប៉កញ៉ៃ ពីរឃុំសេសាន្ត បីឃុំសោមធំ និងបួនឃុំបរខាំ ក្នុងឃុំនិមួយៗ រយ:ពេលមួយឆ្នាំ ទើបចុះមកព្យាបាលម្តង។
កម្មវិធីខាងលើនេះ ប្រព្រឹត្តទៅរយ:ពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៦-៨ ខែមេសា ឆ្នាំ២០១៦ គ្រោងនឹងទទួលពិនិត្យ ព្យាបាលជំងឺ ចែកថ្នាំជូនប្រជាពលរដ្ឋ រហូតអស់ នៅក្នុងមូលដ្ឋានផងដែរ៕ តាជួង
មតិយោបល់