ព័ត៌មានជាតិ

ពលរដ្ឋខេត្តព្រះវិហារ កំពុងប្រឈមកង្វះទឹកប្រើប្រាស់ ខណៈអាកាសធាតុឆ្នាំនេះក្ដៅខ្លាំង

ព្រះវិហារ៖ ​​អាជីវករ​ប្រកបមុខរបរ​ដឹក​ទឹក​លក់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ជាយក្រុង​ព្រះវិហារ​ និង​នៅ​ភូមិ​ធម្មជាតិ​ សម្តេច​តេ​ជោ​ ក្នុង​ឃុំ​ស្រអែម​ ស្រុក​ជាំ​ក្សាន្ត​ កំពុង​កាក់កប​រកលុយ​បាន​ច្រើន​ ខ​ណះ​រដូវប្រាំង​ឆ្នាំនេះ ​ក្តៅ​ស្ងួត​ខ្លាំង​ហើយ​ការ​ប្រើ​ប្រាស់​ទឹក​ប្រចាំថ្ងៃ​កើន​ទ្វេ​ដង​។​អ្នក​ដឹក​ទឹក​លក់​កំពុង​ព្រួយបារម្ភ​ថា ​ស្រះ​ទឹក ​ដែល​ផ្តល់​ប្រភព​ទឹក​ចាប់ផ្តើម​រីង​ជា​បណ្តើរៗ​ដោយសារ​រ​ដូរ​ប្រាំង​ឆ្នាំនេះ ​ក្តៅ​ស្ងួត​ខ្លាំង​ ហើយ​មិន​ទាន់មាន​ភ្លៀង​កក់ខែ​ថែមទៀត​។

តាម​ការ​ប៉ាន់ស្មាន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ប្រមាណ​៣០​ភាគរយ​រស់នៅ​តាម​ជាយក្រុង​ដែល​មិន​មាន​បណ្តាញ​ទឹក​ស្អាត​ប្រើប្រាស់​និង​៧០​ភាគរយ​រស់នៅ​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ​កំពុង​ទទួល​បន្ទុក​ធ្ងន់​មួយ​ថែមទៀត​គឺ​ត្រូវ​ចំណាយ​លុយ​ពី​៦​ម៉ឺន​ទៅ​៩​ម៉ឺន​រៀល​សំរាប់​ទិញ​ទឹក​ប្រើប្រាស់​ចាប់ពី​៦​ម៉ែត្រគូប​ទៅ​៩​ម៉ែត្រគូប​ក្នុង​១​ខែៗ​។

ប្រជា​ពលរដ្ឋ​ និយាយថា​ ដោយសារ​ខ្វះខាត​លុយ​ចាប់ពី​៣០០​ដល់​៥០០​ដុល្លារ​អាមេរិក​សំរាប់​ចំណាយ​បុក​អណ្តូង​ស្នប់​នោះ​ទើប​គាត់​ក៏​ដូចជា​ពលរដ្ឋ​ក្រីក្រ​ដ៏ទៃទៀត​ត្រូវ​ទិញ​ទឹក​ប្រើប្រាស់​បែបនេះ​ដែល​តម្លៃ​០១​ម៉ែត្​រគូប​ថ្លៃ​០១​ម៉ឺន​រៀល​ហើយ​ក្នុង​១​ឆ្នាំ​ត្រូវ​ចំណាយ​លុយ​ទិញ​ទឹក​ឯកជន​ដឹក​លក់​តាម​រថយន្ត​អស់​ប្រមាណ​១​លាន​រៀល​។​ការ​ចំណាយ​បែបនេះ​ធ្វើឲ្យ​ប៉ះពាល់​និង​បង្ក​ការ​លំបាក​ដល់​ជីវភាព​រស់នៅ​គឺ​បន្ថែម​បន្ទុក​កាន់តែ​ធ្ងន់​ទៀត​ទៅលើ​ការ​ចំណាយ​លុយ​ឲ្យ​កូនៗ​រៀន​សូត្រ​និង​ហូបចុក​ប្រចាំថ្ងៃ​។​
ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ក៏​ជួបប្រទះ​ការលំបាក​ដូច​ប្រជាពលរដ្ឋ​ខាងលើ​ផងដែរ ​តាម​ដឹង​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​មិន​ទាន់មាន​លុយ​បុក​អណ្តូងស្នប់​ប្រើប្រាស់​នៅ​ទ្បើ​យ​ទេ​ចាប់​តាំងពី​មានការ​អភិវឌ្ឍន៍​ដោះដូរ​ផ្ទេរ​កម្ម​សិទ្ធ​ដីធ្លី​ពី​តំបន់​គ​១​ និង​ដី​នៅ​ស្វាយ​ជ្រុំ​ក្បែរ​ប្រាសាទ​ព្រះវិហារ​រួចមក​។​ពលរដ្ឋ​ប្រមាណ​៧០​ភាគរយ​កំពុង​ទិញ​ទឹក​ពី​ឈ្មួញ​ដឹក​ទឹក​លក់​។

ឈ្មួញ​ដឹក​ទឹក​លក់​វិញ​ បាន​និយាយថា ​ឆ្នាំនេះ ​គាត់​លក់​ទឹក​ដាច់​ខ្លាំង​ណាស់​មាន​ប្រជាពលរដ្ឋ​រាប់រយ​គ្រួ​សារ​បាន​ទាក់ទង​ទិញ​ទឹក​ពី​គាត់​យក​ទៅ​ប្រើប្រាស់​ប្រចាំថ្ងៃ​។​គាត់​លក់​ទឹក​ក្នុង​១​ថ្ងៃ​បាន​ចំនួន​០៥​ស៊ីទែន​ធំ​ស្មើនឹង​១៥​ម៉ែត្រ​គូប​គិត​ជា​លុយ​ចំនួន​១៥​ម៉ឺន​រៀល​។​ប្រភព​ទឹក​នេះ​ គាត់​បាន​ដឹក​វា​ពី​ស្រះ​ទឹក​បុរាណ​មួយ​កន្លែង​ដែល​នៅ​ឆ្ងាយ​ពី​អ្នកភូមិ​ដែល​ទិញ​ទឹក​ពី​គាត់​។

​ប្រជាពលរដ្ឋ​មួយ​ចំនួន​ខាងលើ​បាន​និយាយ​រិះគន់​ដល់​អាជ្ញាធរខេត្ត​និង​ថ្នាក់ដឹកនាំ​មន្ទីរ​ អភិវឌ្ឍន៍​ជនបទ​ខេត្តព្រះវិហារ​ថា​ ធ្វើជា​មេដឹកនាំ​ខេត្ត​និង​ជា​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាជន​មិន​ចំ​ចំណុច​រមាស់​អ្វី​ទាល់តែសោះ​៕

17738897778_727b5750c5_o

មតិយោបល់