ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ពីបទលួចនៅខេត្តតាកែវ គេចខ្លួនមកនៅខេត្តបាត់ដំបង!..

បាត់ដំបង: កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកអនុវត្តដីកានៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រួមជាមួយប៉ុស្តិ៍រដ្ឋបាលជ្រៃ សហការជាមួយ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពត ចុះប្រតិបត្តិការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន.ឃុំខ្លួន ពិរុទ្ធជនឈ្មោះ កង បេន ភេទប្រុស អាយុ៣៩ឆ្នាំ ភេទប្រុស មានទីលំនៅមុនពេលគេចខ្លួន ភូមិក្របាត់ ឃុំអង្គប្រសាទ ស្រុកគីរីវង្ស ខេត្តតាកែវ គេចខ្លួនមករស់នៅប្រកបរបរចិញ្ចឹមទារ នៅវាលស្រែចំនុចភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ចោទប្រកាន់បទ(លួច)ប្រព្រឹត្តនៅភូមិទួលខ្ពស់ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦។

ក្រោយអនុវត្តបានប្រគល់ឲ្យកម្លាំងជំនាញស្នងការដ្ឋានខេត្តកំពត ដើម្បីចាត់ការបន្តតាមនិតិវិធី៕

មតិយោបល់