ព័ត៌មានជាតិ

មន្ត្រីអាវុធហត្ថខេត្តកណ្តាលម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកស្លាប់ រួចអ្នកបើកបររត់គេចខ្លួនបាត់

កណ្ដាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង តាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ២២-២៣ ស្ថិតក្នុងភូមិស្រុកធំ ឃុំជើបកើប ស្រុក កណ្តាលស្ទឹង នៅវេលាម៉ោង០៥:៥០នាទី ថ្ងៃទី២៤ ឧសភា ២០១៦ នេះ។

ករណីបង្កឡើងដោយ រថយន្តមួយគ្រឿង ម៉ាកតូរីស ពណ៌ស មិនស្គាល់ស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ក្រោយបុកជាមួយម៉ូតូមួយគ្រឿង បណ្តាលឱ្យជនរងគ្រោះឈ្មោះ វណ្ណ វាសនា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កងរាជអាវុធហត្ថខេត្តកណ្តាល រស់នៅភូមិឈើនាង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បច្ចុប្បន្ន សាកសព ត្រូវបានសមត្ថកិច្ច ប្រគល់ជូនបងប្អូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី៕

photo_2016-05-24_21-55-56 photo_2016-05-24_21-55-59 photo_2016-05-24_21-56-03 photo_2016-05-24_21-56-08 photo_2016-05-24_21-56-11 photo_2016-05-24_21-56-14 photo_2016-05-24_21-56-17

មតិយោបល់