ព័ត៌មានជាតិ

ញ៉ាំអាហារ ​៣​ពេល​ក្នុង​១ថ្ងៃ​ មាន​សារ​សំខាន់​សម្រាប់​សុខភាព​ និង​រាង្គកាយ

មានអ្នកខ្លះ ដើម្បីសម្រកទម្ងន់ បានព្យាយាម​អត់អាហារ​មួយពេលក្នុងចំណោមអាហារ៣ពេល​ ប៉ុន្តែ​ការធ្វើបែបនោះ វា​អាចជះផលអាក្រក់ដល់សុខភាព ព្រោះថាការញ៉ាំអាហារទាំង៣ពេលគឺសុទ្ធសឹងតែផ្ដល់អត្ថប្រយោជន៍ដល់​រាង្គកាយ និងសុខភាព ដូច្នេះមិនគួរបោះបង់ចោលការញ៉ាំអាហារទាំង ៣ពេលនោះទេ។

woman-eating-salad-462x428

០១) អាហារ​ពេល​ព្រឹក
មនុស្ស​​មួយ​​ចំនួន​​ដែល​មមា​ញឹក​​ក្នុង​​ការ​​ងារ​​តែង​​តែ​ញ៉ាំ​​កាហ្វេ​​មួយ​​កែវ​​ជំនួស​​​​អាហារ​​ពេល​​ព្រឹក ប៉ុន្តែ​ពួ​កគេ​មិន​ដឹងថា​អាហារ​​ពេល​ព្រឹក​​ប្រៀប​​ដូច​​ជា​​ការ​​ហាត់​ប្រាណ​​ពេល​​ព្រឹក​​របស់​​ក្រពះ​​នោះ​ទេ ​ពី​ព្រោះ​​អ្នក​​បាន​​ផ្អាក​​ការ​​ញ៉ាំ​​របស់​​អ្នក ​អស់​​ជា​​ច្រើន​​ម៉ោង​​ក្នុ​ង​អំឡុង​​ពេល​​​គេង​។ ការ​​ញ៉ាំ​​អាហារ​​ពេល​​ព្រឹក​​គឺ​​ជា​​ការ​​សន្សំ​​ថាម​​ពល​​មួយ​​ចំ​នួន​​ម្រាប់​​ការ​ងារ​​របស់​​អ្នក​ ក្នុង​ថ្ងៃ​​ថ្មី​ ដូច​​នេះ​​អ្នក​​គួ​​តែ​​ញ៉ាំ​​អា​ហារ​​ណា​ដែល​​មាន​​ថាម​​ពល។ អ្នក​​គួរ​តែ​​ញ៉ាំ​​នំ​​ស្រួយ​​ខ្លះ​ៗ​​ជា​​មួ​យ​ទឹក​ដោះ​​គោ ​​ព្រម​​ទាំង​​មាន​​ផ្លែ​​ឈើ​មួយ​​ចំនួន ​​ប្រសិន​​បើ​​អ្នក​​គ្មាន​​ពេល​​វេលា​​គ្រប់​​គ្រាន់​សម្រាប់​​ធ្វើ​អាហារ​​ពេល​​ព្រឹក​ដោយ​ខ្លួន​ឯង​។

០២) អាហារ​ពេល​ថ្ងៃត្រង់
អាហារ​​​ពេល​​​ថ្ងៃ​​ត្រង់ ​គឺ​​តែង​​តែ​​ធ្វើ​​ឲ្យ​​អ្នក​​មាន​​អារម្មណ៍​ងងុយ​​គេង បន្ទាប់ពី​អ្នក​​​បាន​​ញ៉ាំ​ឆ្អែត ​ដូច​ច្នេះ​អ្នកមិន​​គួរ​តែ​ញ៉ាំ​វា​​ឆ្អែត​ពេក​នោះ​ទេ។​ តែ​អ្នក​គួ​តែ​ញ៉ាំ​អាហារ​ណា​ដែល​មានថាម​ពល​គ្រប់​គ្រាន់​​ដូច​ជា បន្លែ​ ជាតិសង្ក័សី ព្រម​ទាំង​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ទៀត។

០៣) អាហា​ពេល​ល្ងាច
បន្ទាប់​ពី​ធ្វើ​ការ​អស់​រយះ​ពេល​ ៨ ម៉ោង​ ធ្វើ​ឲ្យ​អ្នក​មាន​នូវ​អារម្មណ៍​ហត់​នឿយ ដូ​ច្នេះអ្នក​គួរតែ​ញ៉ាំ​អាហារ​ណា​ដែ​លល្អ​សម្រាប់​សុខភាព​អ្នក​។​ ហេតុ​ដូច​នេះ​អ្នក​គួរ​តែ​បន្ថែម​នូវ​​បង្អែម​ក៏​ដូច​ជា​ផ្លែ​ឈើ​បន្តិចបន្តួចបន្ថែម​ពី​លើ​អាហា​ពេល​ល្ងាច​របស់​អ្នក​៕

មតិយោបល់