ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្ម

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីអំពើ លួច។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ជា ហ៊ាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ អាជីវករ ស្នាក់នៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ កែន ស្រឿន ហៅកុយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
វត្ថុតាងចាប់យក៖ អាគុយ៧០អំពែរ ចំនួន២គ្រឿង, កូនសោ១ឡាំង។

មុនពេលកើតហេតុ ជនរងគ្រោះបានដឹកគ្រឿងចក្រ២គ្រឿង យកមកទុកនៅភូមិរកា ឃុំក្រាំងយ៉ូវដើម្បីទុកធ្វើផ្លូវនៅក្នុងភូមិ។ ដោយទុកអ្នកបើក២នាក់ឲ្យដេកចាំ ម្នាក់ឈ្មោះ មឿន ភេទប្រុស អាយុ៣៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ មករា ភេទ ប្រុស អាយុ២០ឆ្នាំ។ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យបានចូលលួចយកអាគុយ៧០អំពែរ ចំនួន២គ្រឿង និងកូនសោ១ឡាំង។ រហូតមកដល់ម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៣ខែឆ្នាំដដែល ទើបអ្នកបើកបរទាំង២នាក់ ដឹងថាបាត់សម្ភារ:ខាងលើ បានរាយការណ៍ តាមទូរសព្ទប្រាប់ជនរងគ្រោះដែលជាថៅកែ។ នៅថ្ងៃទី៤ខែឆ្នាំដដែលជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលក្រាំងយ៉ូវ។

ក្រោយពីទទួលពាក្យបណ្ដឹងសមត្ថកិច្ចប៉ុស្ដិ៍ក្រាំងយ៉ូវបានស្វែងរកជនសង្ស័យបាននាំខ្លួមកប៉ុស្ដិ៍ដើម្បីធ្វើការសារសួរ តាមចម្លើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកអាគុយ ២គ្រឿង និងឡាំងសោ ១ពីក្នុងឡានអា
អ៊ិច(អេស្ការវាទ័រ)ពិតប្រាកដមែន។

ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់