ព័ត៌មានជាតិ

គោយន្តកន្ត្រៃខូចមីញ៉ុងរ៉េចង្កូត ម៉ូតូមកពីក្រោយបុក របួសធ្ងន់ស្រាល២នាក់

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងគោយន្តកន្ត្រៃ នឹងម៉ូតូ បណ្តាលឲ្យស្រ្តីចំណាស់ម្នាក់ របួសធ្ងន់។
ហេតុការណ៍កើតឡើងនៅម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

បង្កឡើងដោយគោយន្តកន្ត្រៃ មួយគ្រឿងម៉ាកគូបូតា ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហៀង ឡូញ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិពពិច ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ធ្វើដំណើរ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ គោយន្តនោះរះមីញុងមួយចំហៀងធ្វើឲ្យគោយន្តរ៉េចង្កូតទៅឆ្វេងដៃឡើងទៅសួនច្បារ បុកម៉ូតូ មួយគ្រឿងម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ខ6305 ភ.ព1 ជិះដោយឈ្មោះ អ៊ុង គា ភេទប្រុស អាយុ៦២ឆ្នាំមានទីលំនៅភូមិក្នុង ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ដោយមានឌុបប្រពន្ធពីក្រោយឈ្មោះ ផុន សុង ភេទស្រី អាយុ៦៤ឆ្នាំ មានទីលំនៅជាមួយគ្នា។ ដែលធ្វើដំណើរពីជើងទៅត្បូង ហើយបានទៅបុកគោយន្តកន្ត្រៃ ខាងលើបណ្ដាលឲ្យរបួសធ្ងន់ដល់ ឈ្មោះ ផុន សុង ហើយបានបញ្ចូនទៅព្យាបាល នៅមន្ទីរពេទ្យភ្នំពេញ ចំណែកអ្នកបើកបរម៉ូតូរបួសស្រាល។

ចំពោះម៉ូតូនិងគោយន្តកន្ត្រៃបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល មូលហេតុ ដោយគោយន្តកន្ត្រៃខូចមីញុញខាងឆ្វេងហើយកង់ឆ្វេងកាំង ធ្វើឲគោយន្តកន្ត្រៃរ៉េចង្កូតទៅខាងឆ្វេង បណ្ដាលឲ្យម៉ូតូមកបុក៕

មតិយោបល់