ព័ត៌មានជាតិ

ហ៊ីណូធុនធំដឹកទំនិញរបស់ក្រុមហ៊ុន YUKO បុករះកន្លែងលក់មីឆាខ្ទេចផ្អើលទាំងកណ្តាលយប់!

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តធុនធំម៉ាកហ៊ីណូ ប្រភេទដឹកទំនិញ របស់ក្រុមហ៊ុន YUKO ពណ៌ខៀវមួយគ្រឿង បើកបរដោយបុរសម្នាក់ បានជ្រុលចង្កូតមកចិញ្ចើមផ្លូវបុករះកន្លែងលក់មីឆា បណ្តាលឲ្យខូចខាតយ៉ាងដំណំ សំណាងណាស់គ្មានអ្នករបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីយប់ឈានថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវ២៧១ ក្នុងស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕

មតិយោបល់