ព័ត៌មានជាតិ

បុរសម្នាក់ ឈ្លោះគ្នាជាមួយប្រពន្ធរឿងផឹកស្រា ធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅដើមស្នាយ

សៀមរាប: លោកមេប៉ុស្តិ៍សាលាកម្រើក បានប្រាប់ Post News ថា នៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ មានករណីអត្តឃាត ចងកសម្លាប់ខ្លួនដោយខ្លួនឯង នៅនិងដើមស្នាយ មាត់ត្រពាំងតាវៀន។

សាកសពឈ្មោះ សេង លាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ លក់នំបុ័ងដាក់សាច់ ស្នាក់នៅក្រុមទី២ ភូមិតាវៀន សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប។

មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី៣ខែឆ្នាំដដែល វេលាម៉ោង៨ និង១៥នាទីយប់ ជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រឿងប្តីផឹកស៊ីក្រមកផ្ទះ រួចរត់ចេញពីផ្ទះកូនចៅតាមមិនទាន់ រកមិនឃើញ លុះព្រឹកឡើងត្រូវបានអ្នករើសអេតចាយប្រទះឃើញនិងរាយការណ៍ទៅមេភូមិតែម្តង។
បើតាមការបញ្ជាក់របស់លោកមេប៉ុស្តិ៍ បានឲ្យដឹងថា សពនេះ បានធ្វើអត្តឃាត២លើកមកហើយ ប៉ុន្តែលើកទី១ សង្គ្រោះទាន់។

ករណីនេះ សមត្ថកិច្ច សហការជាជំនាញធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យប្រពន្ធកូនធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់