ព័ត៌មានជាតិ

Update: ហួសចិត្ត…! មន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ អ្នកជំងឺស្លាប់ជាបន្តបន្ទាប់ ដោយការធ្វេសប្រហែសពីក្រុមគ្រូពេទ្យ

កណ្តាល: ស្ត្រីវ័យកណ្តាលម្នាក់បានដេកស្លាប់ក្នុងសាលជំងឺទូទៅ ក្នុងរយៈពេលចូលសម្រាកបានតែ២ម៉ោងប៉ុណ្ណោះបានដាច់ខ្យល់ស្លាប់ភ្លាម ខណៈដែលក្រុមគ្រូពេទ្យមានការធ្វេសប្រហែស។

បើតាមលោកវរសេនីយ៍ ឡាង លន់ អធិការរងក្រុងតាខ្មៅបានឲ្យដឹងថា ស្ត្រីរងគ្រោះដែលបានស្លាប់នោះមានឈ្មោះ គុន ស៊ីដេត អាយុ៣៤ឆ្នាំ មុខរបរជាកម្មករកាត់ដេរ ស្នាក់នៅភូមិព្រែកហូរខាងលិច មានស្រុកកំណើតនៅភូមិកណ្ដាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្ដាល។

សាក្សីដែលសម្រាកគ្រែជិតគ្នានៅក្នុងសាលជំងឺទូរទៅបានរៀបរាប់ថា នៅវេលាទៀបភ្លឺ ម៉ោងប្រហែលជា៣និង៣០នាទី ក្នុងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ នេះ គាត់បានឃើញ ស្ត្រីរងគ្រោះ ត្រូវបានគេដឹកបញ្ជូនមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យជ័យជំនះនេះ មានគ្នា៣នាក់ នារីម្នាក់និងបុរស់២នាក់បានយកស្ត្រីម្នាក់នោះចូលក្នុងសាលជំងឺទូទៅ ហើយពួកគេក៏ចេញបាត់ទៅ បន្សល់ទុកជនរងគ្រោះតែម្នាក់ឯង។ ដោយសារពុំឃើញមានបុគ្គលិកពេទ្យរូបណាចេញមកព្យាបាលឬមកពិនិត្យសោះនោះ ស្ត្រីរងគ្រោះត្រូវបានដាច់ខ្សល់ស្លាប់ក្នុងរយៈពេលពីរម៉ោងក្រោយ គឺស្លាប់នៅម៉ោង៥និង៤៥នាទីក្នុងថ្ងៃដដែល។

បើយោងតាមការរៀបរាប់របស់សាក្សី ដែលជួលផ្ទះស្នាក់នៅក្បែរបន្ទប់គ្នា បានឲ្យដឹងថា នៅល្ងាចថ្ងៃទី៤ ខែកក្កដានោះ ស្ត្រីរងគ្រោះមានការៈចុកឆ្អល់លើដើមទ្រូង រហូតដល់ម៉ោងប្រហែលជាង២ទៀបភ្លឺ ស្ត្រីរូបនោះបានចុកយ៉ាងខ្លាំង ហើយស្រែកផ្អើលគេឯង ទើបអ្នកជិតខាងបន្ទប់សម្រេចចិត្តដឹកបញ្ជូនមកកាន់មន្ទីរពេទ្យជ័យជំនះតែម្តងទៅ។

លោក ម៉េង រិទ្ធី ប្រធានពេទ្យបង្កែកជ័យជំនះ បាននិយាយយ៉ាងខ្លីតាមទូសព្ទមកកាន់អ្នកព័ត៌មានថា បើចង់ដឹងកិច្ចការរាក់ជ្រៅ សូមលោកទៅទាក់ទងសួរ ទៅកាន់សមត្ថកិច្ចក្រុងតាខ្មៅទៅ ខ្ញុំមិននិយាយច្រើនទេ!។

គួរបញ្ជាក់ថា កន្លងមកមន្ទីរពេទ្យជ័យជំនះខាងលើនេះ តែងតែមានបញ្ហាទៅលើអ្នកជំងឺ ជាទូទៅដោយសារការមិនយកចិត្តទុកដាក់ក្នុងការព្យាបាល ឬតាមដានអាការៈរោគអ្នកជំងឺទេ ធ្វើឲ្យអ្នកជំងឺបាក់ទឹកចិត្ត មានអ្នកជំងឺខ្លះរត់ទៅចងករ ឬសម្រេចចិត្តដេកស្លាប់ដូចពេលនេះអញ្ចឹង។

ដោយឡែក ទិដ្ឋភាពនៅក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះនេះ គេឃើញមានភាពរញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់ សំរាមគរពេញក្នុងមន្ទីរពេទ្យ ឃើញថាគ្មានអនាម័យអីបន្តិចសោះ ទង្វើទាំងនេះហើយទើបមជ្ឃដ្ឋានទូរទៅរិះគន់យ៉ាងចំៗថាគ្មានការយកចិត្តទុកដាក់ត្រួតពិនិត្យទៅលើកម្មករនិងបុគ្កលិពេទ្យឲ្យយកចិត្តទុកដាក់ចំពោះអ្នកជំងឺឬសំអាតអនាម័យផ្សេងៗឡើយ៕

មតិយោបល់