ព័ត៌មានជាតិ

នាំសង្សារចូលដេកផ្ទះសំណាក់យីហោ សំបូរពេជ្រ មិនទាន់បានរួមរ័ក្សផង ប៉ូលិសចូលចាប់ខ្លួនបាត់

ភ្នំពេញ: គូរស្នេហ៍មួយគូរ ដឹកដៃនាំគ្នាចូលផ្ទះសំណាក់ មិនទាន់បានរួមមេត្រីផង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន រួមជាមួយថ្នាំញៀនមួយកញ្ចប់ ដបសម្រាប់ជក់ កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះសំណាក់យីហោ សំបូរពេជ្រ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ លឹម សំអាង ភេទប្រុស អាយុ២៤ឆ្នាំ រស់ននៅភូមិច្រប ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ទី២ ឈ្មោះ ព្រឹម ស្រីមុំ ហៅស្រីស ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅ ភូមិព្រៃទា សង្កាត់ចោមចៅ៣ មានស្រុកកំណើត ស្រុកដងទង់ ខេត្តកំពត ។ សមត្ថកិច្ចដកហូតបានថ្នាំញៀន ១កញ្ចប់ ដបសម្រាប់ជក់ថ្នាំ មួយ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ដោយមានកិច្ចសហការល្អជាមួយម្ចាស់ផ្ទះសំណាក់ ជុំវិញករណីខាងលើ សង្ស័យលួចជក់ថ្នាំក្នុងបន្ទប់ ទើបកម្លាំងនគរបាលប៉ុស្តិ៍កាកាប១ ក្រោមបញ្ជាពីលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ ចុះទៅឆែក ត្រួតពិនិត្យ រកឃើញថ្នាំញៀន១កញ្ចប់ ដបសម្រាប់ជក់ថ្នាំ១ ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យ ទាំង២នាក់រួមជាមួយវត្ថុតាង នាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌ៕

 

មតិយោបល់