ព័ត៌មានជាតិ

ឃាត់ខ្លួនបុរស២នាក់ដែលជាជនសង្ស័យ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន!

បាត់ដំបងៈ ដោយមានបទបញ្ជាពីឯកឧត្ដម ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោសុង សុភ័ក្រ្ត អធិការដ្ឋានស្រុកភ្នំព្រឹក និងលោកវរសេនីយ៍ត្រី សារ៉ត វិសេដ្ឋ រួមជាមួយលោកសេនីយ៍ទោ ហេង បារាំង អធិការរងស្រុក បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹក បានធ្វើការបង្រ្កាបជាក់ស្ដែងករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរនៅសារធាតុញៀនខុសច្បាប់ចំនួនមួយលើក។

ប្រតិបត្តិការនេះបានធ្វឡើងនៅវេលាម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅភូមិគរគី ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឲ្យដឹងថា ដោយសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ម្នាក់ឈ្មោះ ហយ រិន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង និងម្នាក់ទៀតឈ្មោះ ឡៅ អ៊ុយ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាដក រស់នៅភូមិឃុំខាងលើ។

ប្រភពដដែលបានឲ្យដឹងទៀតថា សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ថ្នាំគ្រាប់រាងមូលសំប៉ែត ពណ៌ស្លាទុំ មានអក្សរបរទេសលើគ្រាប់ថ្នាំសញ្ញា(WY)ចំនួន២១៥គ្រាប់ សង្ស័យជាសារធាតុញៀន ទូរសព្ទដៃចំនួន១គ្រឿង កូនកាំបិត១ និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ និងវត្ថុតាងទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់