ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីយកកាំបិតបុ័ងតោ កាប់ជនរងគ្រោះរបួសក្បាល

ភ្នំពេញៈ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទី ជនរងគ្រោះឈ្មោះ វីត ភានីត ភេទប្រុស អាយុ ១៨ ឆ្នាំ បានយកម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៌ក្រហម ឌុបមិត្តភក្កិប្រុស ចេញពីវិទ្យាល័យផ្សារដើមថ្កូវ ត្រលប់ទៅផ្ទះនៅចំណុចផ្លូវលេខ១០បេតេ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ តែពេលធ្វើដំណើរមកដល់ចំណុច ផ្លូវលេខ១២បេតេ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បានជួបជនសង្ស័យចំនួន០២នាក់ឈ្មោះ អ៊ុន សារីវ៉ាន់នុត ហៅ ទី ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ ឆោម ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BU 0892 សម្លឹងមើលមុខគ្នា ក៏បានមានទំនាស់ពាក្យសំដី និងវាយប្រតាយប្រតប់គ្នាទៅវិញទៅមក ហើយជនសង្ស័យឈ្មោះ អ៊ុន សារីវ៉ាន់នុត ហៅ ទី និងឈ្មោះ ឆោម ដារ៉ា បានជិះម៉ូតូចេញទៅវិញបាត់ ចំណែកជនរងគ្រោះឈ្មោះ វីត ភានីត បានជិះម៉ូតូឌុបមិត្តភក្កិបន្តដំណើរទៅផ្ទះនៅផ្លូវលេខ១០បេតេ ភូមិសន្សំកុសល១ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ ។

ខណៈពេលនោះស្រាប់តែជនសង្ស័យឈ្មោះ អ៊ុន សារីវ៉ាន់នុត ហៅ ទី និងឈ្មោះ ឆោម ដារ៉ា បាននាំបក្ខពួក០២នាក់ទៀតឈ្មោះ កែវ ចន្ថារ៉ាវុទ្ធ ភេទប្រុស អាយុ ១៦ ឆ្នាំ និងឈ្មោះ សាល ភេទប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BY 9214 ប្រដាប់ដោយកាំបិតបុ័ងតោចំនួន០១ដើម មកធ្វើសកម្មភាពកាប់ជនរងគ្រោះឈ្មោះ វីត ភានីត បណ្តាលឲ្យរបួសក្បាលពីក្រោយចំនួន០១កន្លែង ហើយជនសង្ស័យនាំគ្នារត់គេចខ្លួនបាត់អស់ ។

ចំណែកជនរងគ្រោះឈ្មោះ វីត ភានីត បានមកព្យាបាលរបួសនៅគ្លីនិតឯកជន (ក្បែរផ្សារបឹងទំពន់) សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ហើយបានមកដាក់ពាក្យបណ្តឹង នៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ ឲ្យជួយស្រាវជ្រាវ ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ បានចុះទៅពិនិត្យកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុន សារីវ៉ាន់នុត នៅសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ហើយបន្តឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀតឈ្មោះ ចោមដារ៉ា និងឈ្មោះ កែវ ចន្ថារ៉ាវុទ្ធ យកមកសាកសួរជាបន្តបន្ទាប់ ចំណែកបក្ខពួកជនសង្ស័យឈ្មោះ សាល បានរត់គេចខ្លួនបាត់ ។
នៅចំណុចផ្លូវលេខ១២បេតេ ភូមិ សន្សំកុសល៤ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង១៥ម៉៣០នាទី ។

១-ជនសង្ស័យឈ្មោះ អ៊ុន សារីវ៉ាន់នុត ហៅ ទី ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៧៧បេតេ ភូមិឫស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស (គ្មានផ្ទុកសារធាតុញៀន) ។
២-ជនសង្ស័យឈ្មោះ ឆោម ដារ៉ា ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ៣១បេតេ ភូមិ សន្សំកុសល១ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស (គ្មានផ្ទុកសារធាតុញៀន) ។
៣-ជនសង្ស័យឈ្មោះ កែវ ចន្ថារ៉ាវុទ្ធ ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ត្នោតជ្រុំ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស (គ្មានផ្ទុកសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ វីត ភានីត ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៥ ផ្លូវលេខ៤៥បេតេ ភូមិ ត្នោតជ្រុំ៥ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស (របួសក្បាលពីក្រោយ ) ។

វត្ថុតាងចាប់យករួមមាន៖ កាំបុ័ងតោចំនួន០១ដើម, ម៉ូតូចំនួន០២គ្រឿង៖ ម៉ាកសេ១២៥ ពណ៌ខ្មៅ លេខតួ+ម៉ាស៊ីន ៨៨៩៤០៦៧ ពាក់ស្លាកលេខ ភ្នំពេញ 1BY 9214 និងម៉ាកស្គូបពី ពណ៌ក្រហម លេខតួ+ម៉ាស៊ីន ៥០៦៧៧៨៤ ពាក់ស្លាកលេ 1BU 0892 ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ឈ្មោះ អ៊ុន សារីវ៉ាន់នុត ហៅ ទី, ឈ្មោះ ឆោម ដារ៉ា និង ឈ្មោះ កែវ ចន្ថារ៉ាវុទ្ធ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់