ព័ត៌មានជាតិ

រថយន្តដឹកដីបុករះរម៉កកង់បីនឹងរថយន្តមួយគ្រឿងទៀត ខូចខាតយ៉ាងដំណំ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដែលបង្កដោយរថយន្តដឹកដីបុករះម៉ូតូរម៉កកង់បីពេញទំហឹងហើយបានជ្រុលទៅបុកគៀរថយន្តតាកូម៉ា១គ្រឿងទៀតដែលបង្កឲបុរសម្នាក់បើកបរកង់បីដួលក្បាលហូរឈាមនិងខូចខាតរថយន្តយ៉ាងដំណំ។

ហេតុការណ៍កើតឡើងវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិ ត្រពាំស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកដី បើកបរក្នុងទិសដៅពីត្បូងទៅជើង ស្របទិសគ្នាទាំង៣ រថយន្តដែលបង្ក ពាក់ស្លាកលេខ ភ្នំពេញ3D- 4373 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញណ បានវាក់អើជាមួយកង់បីហើយជាន់ហ្រ្វាំងមិនស៊ីក៏បុកកង់បីដែលពាក់ស្លាកលេខ ភ្នំពេញ1L- 9169 ពេញទំហឹង បណ្តាលឲ្យម្ចាស់កង់បីដួលបោកក្បាលរងរបួសធ្ងន់។ រួចហើយមានជ្រុលទៅបុកនឹងរថយន្ត១ទៀតម៉ាក តាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ2C-1080ដែលបើកបរដោយបុរសម្នាក់រួមទាំងប្រពន្ធនឹងកូនផងដែរ។

ក្រោយពេលកើតហេតុ រថយន្តទាំង២គ្រឿងនិងម៉ូតូកង់បី ត្រូវបានបញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋានសែនសុខដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់