ព័ត៌មានជាតិ

លួចម៉ូតូមិនបានសម្រេច តែជាប់ខ្នោះបានសម្រេច

ភ្នំពេញ: ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីប៉ុនប៉ងលួចម៉ូតូ នៅចំណុចមុខសាលាបឋមសិក្សាភ្នំពេញថ្មី ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី០៣-១១-២០២១ វេលាម៉ោង១៧ និង៣០នាទី បង្កដោយជនសង្ស័យ០២នាក់៖១-ឈ្មោះ វង្ស ចាន់ឌី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) , ២-ឈ្មោះ ឡូវ ថាវ័ន្ត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិតាងួន សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ត្រូវបានសមត្ថកិច្ចធ្ចើការបង្ក្រាបបានពេលកំពុងល្បាត ។

សម្ភារ:បន្សល់ទុក៖ សោទីប១ ,ម៉ូតូ០១គ្រឿងម៉ាក GTR ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1X-6171 ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់