ព័ត៌មានជាតិ

ចិន​បញ្ជូន​អ្នកទោស​សេដ្ឋកិច្ច​៦៨០ នាក់​មក​ពី​បរទេស​​​​

​កាលពី​ថ្ងៃ​ទី​៨ ខែ​មករា ប៉ូលិស​ចិន បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ក្នុង​ការ តាម​ចាប់ខ្លួន​អ្នកទោស​សេដ្ឋកិច្ច អ្នក ប្រព្រឹត្ដ​អំពើ​ពុករលួយ​ដែល​បាន​រត់​ទៅ លាក់ខ្លួន​នៅ​បរទេស​សម្ងំ​រស់នៅ​យ៉ាង សុខសាន្ដ ។
កម្លាំង​ប៉ូលិស​ចិន​ប្រមាញ់ បាន​អ្នកទោស​៦៨០​នាក់​ដែល​ត្រូវ​នាំមក កាន់​ប្រទេស​ចិន​វិញ​កាត់ទោស​ទៅ​តាម ផ្លូវច្បាប់ ។​
images4
​ស្នងការ​ប៉ូលិស​ចិន​បាន​ប្រកាស​ឱ្យ ដឹងថា ចំនួន​អ្នកទោស​ពាក់ព័ន្ធ​អំពើ​ពុក រលួយ និង​ពាក់ព័ន្ធ​បទល្មើស​សេដ្ឋកិច្ច មាន​ចំនួន​ច្រើន​មិន​ធ្លាប់​មាន​ពីមុនមក ឡើយ ។ អ្នកទោស​៦៨០​នាក់​បាន​បញ្ជូន មកកាន់​ប្រទេស​ចិន​កាត់ទោស​ធ្វើឡើង អំឡុង​ខែ​កក្កដា​ដល់​ខែ​ធ្នូ ឆ្នាំ​២០១៤ ។​
​នៅ​ទូទាំង​ប្រទេស​ចិន មាន​មន្ដ្រី​គ្រប់ ជាន់​ថ្នាក់​ប្រមាណ​១៨​ពាន់​នាក់​រត់​ភៀស ខ្លួន​ទៅ​រស់នៅ​បរទេស​ក្នុង​រយៈពេល​២០ ឆ្នាំកន្លងមក ហើយ​ការ​ចាកចេញ​ទៅ បរទេស​នោះ​បាន​យក​ប្រាក់​ទៅ​ជាមួយ សរុប​១២៩​ពាន់​លាន​ដុល្លារ ។​
​តាម​តួលេខ​របស់​សម្ពន្ធមិត្ដ​សេដ្ឋ កិច្ច​ពិភពលោក​GFIG បាន​ប៉ាន់ប្រមាណ ថា ចិន​បាន​បាត់បង់​ទឹកប្រាក់​រហូតដល់ ១,០៨​ពាន់​ពាន់​លាន​ដុល្លារ​ក្នុង​ដំណាក់ កាល​ឆ្នាំ​២០០២-២០១១ ដែល​ប្រាក់ ទាំងនោះ​ត្រូវ​មន្ដ្រី​ពុករលួយ​នាំចេញ​ទៅ បរទេស​ឱ្យ​គ្រួសារ​របស់​ខ្លួន​រស់នៅ​យ៉ាង សុខសាន្ដ ៕​

មតិយោបល់