ព័ត៌មានជាតិ

ចេញពីផឹកបើកម៉ូតូ បុកគេ ដួលរបួសក្បាលធ្ងន់ខ្លួនឯង

ភ្នំពេញ: បុរសម្នាក់ពេលចេញពីផឹក មានសភាពស្រវឹងជោគ បានបើកម៉ូតូបោះពួយ ក៏ជ្រុលបុកម៉ូតូមួយគ្រឿង ដួលរបួសធ្ងន់ធ្ងរខ្លួនឯង កាលពីវេលាកាលពីវេលាម៉ោង១និង៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចមុខ ក្រុមប្រឹក្សា អភិវឌ្ឃន៍កម្ពុជា តាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ដែលឃើញហេតុការណ៍គ្រោះថ្នាក់នោះឲ្យដឹងថា បុរសរងគ្រោះបានជិះម៉ូតូម៉ាកសង់កូរ៉េពណ៌ខៀវ ពាក់ស្លាកលេខ 1CB-9850 ទើបចេញពីផឹកមានសភាពស្រវឹងជោគជាំ បើកបោះពួយយ៉ាងលឿនផងនោះ ក៏បានជ្រុលទៅកៀរកន្ទុយម៉ូតូមួយគ្រឿងទៀត ដែលនៅពីមុខ បណ្ដាលឲ្យដួលបោក ទៅនិងថ្នល់របួសធ្ងន់ក្បាលធ្ងន់ធ្ងរតែម្តង។

ប្រភពព័ត៌មាន បានបន្តទៀតថាចំណែកឯម៉ូតូ ដែលត្រូវបុកពីក្រោយនោះ បានលើកម៉ូតូជិះគេចខ្លួនបាត់ ពីកន្លែងកើតហេតុតែម្ដង ព្រោះឃើញជនរងគ្រោះ ជាអ្នកបង្កហេតុទទួលរងរបួសធ្ងន់ធ្ងរហើយនោះ។

បន្ទាប់មកជនរងគ្រោះ ក៏ត្រូវបានគេរថយន្តសាមុយ មកដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត្រ ផងដែរ ហើយម៉ូតូរបស់ជនរងគ្រោះ នោះត្រូវសមត្ថកិច្ចធ្វើការវាស់វែង រួចយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីរង់ចាំប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះវិញ៕

photo_2016-05-25_07-43-32 (2) photo_2016-05-25_07-43-32 photo_2016-05-25_07-43-33 photo_2016-05-25_07-43-30 photo_2016-05-25_07-43-31 (2) photo_2016-05-25_07-43-31 photo_2016-05-25_07-43-29

មតិយោបល់