វេណេហ្ស៊ុយអេឡាៈ ការខ្វះខាតវត្ថុធាតុដើម បានបង្ខំចិត្តឲ្យក្រុមហ៊ុនកូកាកូឡា នៅប្រទេសវេណេហ្ស៊ុយអេឡា បញ្ឈប់ការផលិតភេសជ្ជរបស់ខ្លួន ចំពេលដែលការខ្វះខាតស្បៀងអាហារ និងថាមពល ក្នុងប្រទេសកំពុងកើនឡើងផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦។
បើតាមការអះអាងបញ្ជាក់ពីក្រុមហ៊ុន Coke បានឲ្យដឹងថា ការផ្គត់ផ្គងភេសជ្ជ នឹងត្រូវបានផ្អាកប្រតិបត្ដិការ ជាបណ្តោះអាសន្ន ដោយសារតែខ្វះវត្ថុធាតុដើមមួយ។
សេចក្ដីប្រកាសនេះ បានធ្វើទ្បើងបន្ទាប់ពីក្រុមហ៊ុនផលិតភេសជ្ជៈ Empresas Polar ដ៏ធំជាងគេរបស់ប្រទេសនេះ ត្រូវបានបិទរោងចក្រ ដោយសារការខ្វះវត្ថុធាតុដើមស្រូវ barley ៕



មតិយោបល់