កំពង់ចាមៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ករណីសមគំនិតអំពើចោរកម្ម លួចខ្សែភ្លើង ដែលកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ បានបង្ក្រាបតាមដីកា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបាន លោក ខៀវ សន ចៅក្រមស៊ើបសួរសាលា ដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤៧០ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ សម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ ពីបទ សមគំនិតអំពើចោរកម្ម ដែលប្រព្រឹត្តកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ជនសង្ស័យឈ្មោះ ខាត សាខូវ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កសិករ ទីកន្លែងកំណើត ភូមិវាល ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
អាសយដ្ឋានបច្ចុប្បន្ន នៅភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម ៕
មតិយោបល់