ព័ត៌មានជាតិ

ស្លាប់ទៀតហើយ! ជិះម៉ូតូទៅបុកគោយន្តគេចតទុកចោលនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

រតនគិរី: លោកប្រធានការិយាល័យចររាចរណ៍នៃស្នងការនគរបាលខេត្តរតនគិរីបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរកើតឡើងរវាងម៉ូតូបុកគោយន្ដកន្រ្តៃពីក្រោយដែលបានចតទុកនៅលើចិញ្ចើមផ្លូវបណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូនៅនឹងកន្លែង។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១២និង៦នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្ទះឈ្មោះស្រីតី ភេទស្រី ស្ថិតនៅភូមិកាទៀង ឃុំល្បាំង១ លើផ្លូវជាតិលេខ៧៦ចន្លោះបង្គោលគីឡូលេខ២៨៥ ស្រុកលំផាត ខេត្តរតនគិរី។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចយ ចាន់ថេត ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែ បច្ចុប្បន្នរស់នៅភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគីរី។

ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់