ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត ៦,៩ រ៉ិចទ័រវាយប្រហារនៅហ្វីលីពីន

ហ្វីលីពីនៈ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៦,៩ រ៉ិចទ័រ បានវាយប្រហារទីក្រុង Tacloban នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទៅ០៦ ខែកក្កដា ឆ្នាំ២០១៧។

មកទល់ពេលនេះ មិនមានរបាយការណ៍ភ្លាមៗ អំពីការខូចខាត ឬអ្នករងរបួស នៅក្នុងហេតុការណ៍នេះនៅទ្បើយទេ។

រញ្ជួយដីនេះ មានអនុភាពវាយប្រហារក្នុងជម្រៅ ៤១ គីទ្បូម៉ែត្រ ចម្ងាយប្រហែល ៥៨០ គីឡូម៉ែត្រពីភាគនិរតីនៃរដ្ឋធានីម៉ានីល៕

មតិយោបល់