ព័ត៌មានជាតិ

អង្គភាពលូទឹកស្តារសំរាមតាមប្រឡាយ លូ ទោះបីថ្ងៃឈប់សំរាក

ភ្នំពេញៈ បងប្អូនបុគ្គលិក កម្មករអង្គភាពលូទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានខិតខំកាយស្តារសំរាមតាមប្រឡាយ ដើម្បីសម្រួលផ្លូវទឹកក្នុងរដូវវស្សានេះ ទោះបីជាថ្ងៃឈប់សំរាកក្តី។

មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ជាថ្ងៃឈប់សំរាក ប៉ុន្តែសម្រាប់ បងប្អូនបុគ្គលិក កម្មករអង្គភាពលូទឹកនៃមន្ទីរសាធារណការរាជធានី បានខិតខំកាយស្តារសំរាមតាមប្រឡាយ សម្រួលផ្លូវទឹក ។

ក្រៅពីកាយស្តារសំរាមនៅប្រឡាយទួលសែន និងប្រឡាយបឹងត្របែក រួមទាំងបូមស្តារលូនៅមហាវិថីព្រះមុនីវង្សប្រើរថយន្ត៨គ្រឿង នៅថ្ងៃដដែលនេះដែរ មន្ទីរសាធារណការរាជធានី បានកាយស្តារសំរាមនៅប្រឡាយស្ទឹងមានជ័យនិងប្រឡាយបឹងទំពុន៕

photo_2016-05-25_09-31-34 photo_2016-05-25_09-31-34 (2) photo_2016-05-25_09-31-33 photo_2016-05-25_09-31-35 (2) photo_2016-05-25_09-31-35 photo_2016-05-25_09-31-36 photo_2016-05-25_09-31-38 photo_2016-05-25_09-31-39

មតិយោបល់