ភ្នំពេញ: កាលពីលាម៉ោង ៩ និង៤០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅមុខស្ថានទូតថៃ តាមផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន មានករណីក្មេងស្ទាវដេញកាប់គ្នា បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។
ជនរងគ្រោះឈ្មោះ ម៉ៅ ភេទប្រុស អាយុ ២២ឆ្នាំ មានមុខរបរ ជាអ្នកលក់ផលិតផលអនទ្បាញ មានស្រុកកំណើតខេត្តបាត់ដំបង (ស្លាប់)។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញក្មេងស្ទាវមួយក្រុម ជិះម៉ូតូឌុបគ្នា ៤ ទៅ៥គ្រឿង មិនចាំម៉ាក មកដេញវាយយុវជនពីរនាក់ តាមបណ្ដោយផ្លូវកើតហេតុ ទិសដៅពីជើងទៅត្បូង ។ ដោយពេលនោះ ជនរងគ្រោះ បានស្រែកថា ចោរៗ ភ័យពេកក៏ដួលម៉ូតូ ក៏ត្រូវក្រុមជនសង្ស័យវាយបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកសព បន្ទាប់ពីធ្វើកោសល្យវិច័យរួចក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។
សម្ភារ:បន្សល់ទុកនៅកន្លែងកើតហេតុ៖
-កាំភ្លើងមួយដើមម៉ាក K59
-ម៉ូតូម៉ាក Beat ពណ៌សលាយក្រហម ស្លាកលេខ ពោធិ៍សាត់ 1I-8728។
ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាង ទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវបន្ត។
សូមបញ្ជាក់៖ ករណីខាងលើនេះ គ្រាន់តែម្ដាយជនរងគ្រោះ ទទួលបានដំណឹងភ្លាម ជិះម៉ូតូពីផ្ទះរបស់គាត់តាំងពីតាខ្មៅ មកដល់វត្តស្ទឹងមានជ័យ ឃើញសាកសពកូន ក៏ស្រែកទ្រហោយំ រៀបរាបទាំងទឹកភ្នែក ប្រាប់សារព័ត៌មាន Post Newsថា «ម្ដេចមិនយកជីវិតម៉ែទៅ តើបាននពីណា រកស៊ីចិញ្ចឹមប្អូន និងម៉ែទៀត ម៉ែប្រាប់ថា កូនកុំទៅ» ឮហើយពិតជាអាណិតខ្លោចផ្សារណាស់៕




មតិយោបល់