ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ បន្លំខ្លួនចូលទទួលសញ្ញាបត្រពីសម្ដេចតេជោ

ភ្នំពេញៈ ក្រុមអង្គរក្សសម្ដេចតេជោ ហ៊ុន សែន កាលពីវេលាម៉ោង៦៖៤០នាទី ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ភ្លាមៗ ក្រោយពីយុវជនរូបនេះ បានបន្លំខ្លួនចូលរួមពិធីប្រគល់សញ្ញាបត្រដល់សិស្សនិស្សិត នៃសាលកវិទ្យាល័យអាស៊ីអឺរ៉ុប នៅវិទ្យាស្ថានជាតិអប់រំ។

មន្ត្រីនគរបាល បានប្រាប់ Post News ឲ្យដឹងថា ក្រុមអង្គរក្សរបស់សម្ដេច នាយករដ្ឋមន្ត្រី បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ឈ្មោះ ឃឹម ប្រុសខួច អាយុ២៤ឆ្នាំ ដែលមកចូលរួមពិធីប្រគល់សញ្ញាបត្រ តែគ្មានឈ្មោះចូលរួម(បន្លំ) ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពិធីនោះ។

បច្ចុប្បន្នយុវជន ឃឹម ប្រុសខួច ត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលចតុមុខ នៅវេលាម៉ោង៦៖៤០នាទី ហើយបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរបន្ថែម៕

student_hunsen1 student_hunsen2 student_hunsen3

មតិយោបល់