ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់បានបើករម៉កកង់បីមួយគ្រឿង ខ្វះការប្រុងប្រយត្ន័ បានជ្រុលចង្កូតទៅបុករថយន្តម៉ាក RAV4 ដែលកំពុងចតស្ងៀមពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទី យប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរម៉កកង់បីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AM-7861ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏បានគេចពីរថយន្តមួយគ្រឿងទៀត ជ្រុលចង្កូតទៅបុកនឹងរថយន្តម៉ាក RAV4 ពាក់ស្លាកលេខ ភ្នំពេញ 2A-3541 ដែលចតស្ងៀម បណ្តាលឲ្យរងការខូចខាតតែម្តង។


ក្រោយកើតហេតុ ដោយសារតែចចាគ្នាមិនត្រូវ ទើបសមត្ថកិច្ចសម្រេចធ្វើការវាស់វែងនាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់