ព័ត៌មានកីឡា

Barcelona ប្រជែងឈ្នះ Real Madrid ក្នុងការនាំយកកីឡាករវ័យក្មេងរបស់ក្លិប Real Betis

ក្រុមគូប្រជែងស៊ីសាច់ហុតឈាមគ្នា Barcelona និង Real Madrid បានផ្ទុះសង្រ្គាមដាក់គ្នា ក្នុងការដណ្តើមយកកីឡាករវ័យ ២០ឆ្នាំរបស់យុវជនអេស្ប៉ាញ Dani Ceballos ពីក្រុម Real Betis ។

AS បានឲ្យដឹងថា Barcelona បានយកជ័យជម្នះលើក្រុម Real Madrid ក្រោយពីក្រុម Real Betis យល់ព្រមលក់ខ្សែការពារវ័យក្មេង Dani Ceballos ។ ជាការពិតណាស់ Barcelona និង Real Madrid បានប្រជែងគ្នា មួយរយ:ចុងក្រោយនេះ ក្នុងការទិញយក Cebalos ក្រោយពីបានឃើញនូវទម្រង់លេងយ៉ាងល្អតបស់ខ្សែការពាររូបនេះ នៅក្នុងការបង្ហាញខ្លួន នាព្រឹត្តិការណ៍ Euro U-21 កន្លងមក។ Real Madrid បានចំណាយទឹកប្រាក់ក្នុងទំហំ ១៥លានផោន សម្រាប់ទិញយក Ceballos ក៍ប៉ុន្តែក្រុមយក្សមួយនេះមិនទទួលបានជោគជ័យឡើយ ដោយប្រធានក្លិប Real Betis លោក Lorenzo Serra Ferrer បានប្រាប់ទៅកាន់ Real Madrid វិញថា Dani Ceballos មិនមែនទុកលក់ឲ្យ Real ឡើយ ព្រោះថា Barcelona បានផ្តល់ល័ក្ខខ័ណ្ឌគ្រប់គ្រាន់មុន Real Madrid ក្នុងការនាំយកខ្សែការពារវ័យក្មេងរូបនេះ។

ហេតុនេះហើយ Barcelona នឹងទទួលបាន ខ្សែការពារ Dani Ceballos ក្នុងពេលឆាប់ៗនេះ ខណះ Real Madrid បានត្រឹមតែដកដង្ហើមធំ ស្តាយការបាត់បង់ខ្សែការពារអេស្ប៉ាញវ័យក្មេង ដ៍ឆ្នើមរូបនេះប៉ុណ្ណោះ។ ដូច្នេះហើយ សង្រ្គាមទីផ្សារដោះដូរកីឡាករនេះ Real Madrid បានរងបរាជ័យលើកដំបូង ខណះ Barcelona បានស្វាងពីការបដិសេធឡើងវិញ។

មតិយោបល់