ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនបានភ្លាមៗ ក្រោយពីធ្វើសកម្មភាពចូលគាស់យកទូរទស្សន៍នៅផ្ទះជួលមួយកន្លែងបន្ទប់លេខ២៩បានសម្រេច។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ នៅវេលាម៉ោង២ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅបឹងតាម៉ាត ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនសង្ស័យដែលធ្វើការជាបុគ្គលិករបស់ក្រុមហ៊ុន ស៊ីនទ្រី ចូលធ្វើសកម្មភាពលួចយកទូរទស្សន៍នោះនៅវេលាម៉ោង១ និង២៥នាទីរំលងអធ្រាត លុះមកដល់ម៉ោងកើតហេតុ អ្នកជិតខាងបន្ទាប់ជួលបានលឺសូរសម្លេងគាស់បន្ទប់ និងមានការភ្ញាក់ផ្អើលពីម្ចាស់បន្ទប់ ក៏ផ្អើលឆោរឡោស្រែកថាចោរៗ ត្រូវប្រជាពលរដ្ឋនៅជិតខាងចេញមក ចាប់ក្របួចជាប់បានតែម្តង។
ជនសង្ស័យមានឈ្មោះ យិន ខ្មៅ ជាបុគ្គលិកក្រុមហ៊ុនស៊ីនទ្រី ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននាំខ្លួនជនសង្ស័យធ្វើការសាកសួរនៅប៉ុស្តិ៍នគរបានរដ្ឋបាលសង្កាត់ដង្កោតាមនីតិវិធីច្បាប់៕
https://youtu.be/-KmFN-drFwQ
មតិយោបល់