ព័ត៌មានជាតិ

តើ​ការប្រើ​ហ្វេ​សប៊ុក​ច្រើនអាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ស្នេហា ឬ​យ៉ាងណា​?

​ពេលវេលា​ក្នុង​មួយ​ពិតជា​តិច​ណាស់ គ្រាន់​តែ​អ្នក​ចំណាយពេល​វ​លា​ទៅលើ​ការងារ​ស្ទើរតែ​អស់​ទៅហើយ ចុះ​មាន​ពេល​ឯ​ណា​សម្រាប់​បង្កើត​មិត្ត​ស្នេហា​ឲ្យ​ស្អិតរ​មួ​ត​នោះ ប្រសិនបើ​អ្នក​រវល់​លេង​ហ្វេ​សប៊ុក​។ តើ​អ្នក​មាន​ទម្លាប់​ធ្វើ​អ្វី​មុនគេ​ពេល​ក្រោយ​ពី​គេង​? សម្រាប់​មនុស្ស​ភាគច្រើន​បើក​ភ្នែក​មិន​ទាន់​ច្បាស់​ជា​លេង​ហ្វេ​សប៊ុក​ទៅហើយ ចំណុច​មួយ​នេះ​ធ្វើឲ្យ​មនុស្ស​សំខាន់ៗ​របស់​ពួកគេ​ត្រូវ​ខូចចិត្ត និង​បាន​បំផ្លាញ​ទំនាក់ទំនង​ស្នេហា​ដ៏​រ៉ូ​មែនទិច​របស់​ពួកគេ​។ វា​មិនមែន​ដោយសារ​តែ​ហ្វេ​សប៊ុក​ទេ ដែល​បំផ្លាញ​ដល់​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​នោះ តែ​វា​ជា​អាកប្បកិរិយា​ញៀន​ដែល​ចង​ភ្ជាប់​មនុស្ស​ឲ្យ​បាត់បង់​ពេលវេលា​ដ៏​ធំ​មួយ ការ​ញៀន​បែប​នែះ​ធ្វើឲ្យ​ស្នេហា​ពោរពេញ​ទៅដោយ​បញ្ហា​។ តាម​ការអះអាង​នៃ​ការសិក្សា​ថ្មីៗ​បានបង្ហាញ​ថា វា​ជា​វដ្ត​ដែល​ចាប់ផ្តើម​ឡើង​ធម្មតា ក្រោយមក​ក្លាយជា​ទម្លាប់ ដែល​នាំ​ទៅរក​ការខាតបង់ ហើយ​ចុងក្រោយ​ត្រូវ​បាត់បង់​ភាពស្និទ្ធស្នាល​ផ្នែក​អារម្មណ៍ និង​រាងកាយ​។​

​ការសិក្សា​ស្រាវជ្រាវ​នេះ​បាន​គេ​លើក​ឡើង ដើម្បី​ឲ្យ​អ្នក​ទាំងអស់​គ្នា​ដឹង និង​រក្សា​ទំនាក់ទំនង​ស្នេហា​ដ៏​សំខាន់​បំផុត​សម្រាប់​យើង​ទាំងអស់​គ្នា​ឡើង​វិញ​។ សរុបមក គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​ស៊ាំ នឹង​មនុស្ស​មាន​សក្តានុពល​នោះទេ​។ ពួកគេ​បាន​ក្លាយ​ជា​ទម្លាប់​ក្នុង​ការលេង ហ្វេ​សប៊ុក រហូតដល់​យប់​ជ្រៅ​។ ការការពារ​ដ៏​ប្រសើរ​បំផុត​ដើម្បី​រក្សា​ចំណាប់​អារម្មណ៍​ដ៏​ល្អ​ពី​ភាពគ្រោះថ្នាក់​ក្នុង​សេចក្តីស្នេហា គឺ​ត្រូវ​ចាប់ផ្តើម​នូវ​ជំហាន​សកម្ម​មុន​ឲ្យបាន​ច្រើន​ដើម្បី​ឆ្ពោះ​ទៅកាន់​ភាព​សម្រេច​គោលបំណង​នៃ​ទំនាក់ទំនង​ស្នេហា​។ ក្នុង​ដំណាក់កាល​នៃ​គំនិត​រវើរវាយ រួម​ទាំង​សកម្មភាព​ដែល​គ្មាន​បានការ​ពីមួយ​យប់​ទៅ​មួយ​យប់ នឹង​នាំ​អ្នក​ឲ្យ​ចាក​ឆ្ងាយ​ពី​ទំនាក់ទំនង​យ៉ាង​ស្និទ្ធស្នាល ដែល​អ្នក​ចង់​បន្ត​នៅក្នុង​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​។ ដូច្នេះ​អ្វី​ដែល​ជា​ចំណង់​ចំណូលចិត្ត​មិន​បង្ក​ភាពគ្រោះថ្នាក់​ដូចជា​ការលេង ហ្វេ​សប៊ុក ត្រូវតែ​លេង​ក្នុង​គោលដៅ​នៃ​ជីវិត​របស់​មនុស្ស​ម្នាក់​មែន​ទេ​? វា​ជា​បញ្ហា​ឈឺចាប់​ដ៏​ធំ​មួយ​នៃ​ជីវិត​រស់នៅ​ដែល​មិន​ចំ​គោលដៅ​។

​ប្រសិនបើ​ការលេង ហ្វេ​សប៊ុក គឺជា​ទម្លាប់​ប្រចាំថ្ងៃ វា​ជា​អត្ថន័យ​មួយ​នៃ​ការ​គេចវេស​ពី​អារម្មណ៍​។ វា​នឹង​មិន​បង្កើន​តម្លៃ​នៅក្នុង​ជីវិត​របស់​អ្នក​ទេ​។ អ្វី​ដែល​អ្នក​ធ្វើ​ដោយ​ចំណាយ​ពេលវេលា​ពិតជា​មាន​ផលវិបាក គ្មាន​អ្វី​ដែល​មិន​សំខាន់​នោះ​ទេ​។ រាល់​គំនិត​របស់​អ្នក​ផ្ទាល់ អ្នក​គឺជា​អ្នកគ្រប់គ្រង​ជីវិត​ដោយ​ខ្លួនឯង​។ គំនិត​ទាំងឡាយ​របស់​អ្នក​នឹង​មាន​ការរីកចម្រើន​។ ជាជាង​ការ​ដែល​អ្នក​ផ្លាស់ប្តូរ​គោលដៅ​ទៅតាម​អ្វី​ដែល​អ្នក​សញ្ចឹង​គិត​ឃើញ​។ ជីវិត​នៃ​មនុស្ស​ដែល​អ្នក​បាន​ស្គាល់​តាម ហ្វេ​សប៊ុក ជា​រៀងរាល់​យប់​គឺជា​មធ្យោបាយ​ទទួលរង​នូវ​ការ​ផ្តាច់ទំនាក់ទំនង​ភ្លាមៗ និង​បង្កើត​ទំនាក់ទំនង​ស្និទ្ធស្នាល​ភ្លាមៗ​។ ពេលវេលា​បន្ថែម​ដែល​ចំណាយ​ពេល​លើ​ការទំនាក់ទំនង នឹង​កាន់តែ​មាន​ភាពប្រសើរឡើង​ដែល​នឹង​ដឹកនាំ​ជីវិត​ទៅ​កាន់​ភាព​រីកចម្រើន និង​ពេញលេញ​។ អ្វី​ដែល​អ្នក​ចំណាយ​ពេល​ធ្វើឲ្យ​កើត​នូវ​រឿងរ៉ាវ​ឡើង និង​ដឹកនាំ​ទៅកាន់​ផលវិបាក​ពិសេសៗ​ជាច្រើន​ដល់​អ្នក​។​

​លំហូរ​នៃ​ជម្រើស​ជីវិត​របស់​អ្នកនឹង​ដំណើរការ​បែប​នេះ​៖
– គំនិត​នឹង​នាំឲ្យ​មាន​សកម្មភាព​
– សកម្មភាព​នឹង​បង្កបង្កើត​ទម្លាប់​កើតឡើង​
– ទម្លាប់​នឹង​បង្កើត​ទៅ​ជា​អាកប្បកិរិយា​
– អាកប្បកិរិយា​នឹង​កំណត់​វាសនា​របស់​អ្នក​។​

​ក្នុង​ការតម្រង់​គោលដៅ​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក គឺ​មាន​ភាព​សំខាន់​ដូចជា​មុខរបរ​ដែល​អ្នក​ប្រាថ្នា​ចង់បាន​។ នៅ​ពេល​អ្នក​ធ្វើ​ការសម្រេច​ចិត្ត​អង្គុយ​នឹង​ខាង​មុខ​កុំព្យូទ័រ​របស់​អ្នក គ្រាន់តែ​ចុច​លើ ”​មិត្ត​ម្នាក់​” បន្ទាប់​មក​ចុច​លើ​អ្នក​ផ្សេង ដើម្បី​រក​មើល​រូបភាព ឬ​វីដេអូ​ដែល​គេ​បង្ហោះ​មក​តែប៉ុណ្ណោះ​។ ត្រូវ​សួរ​ខ្លួន​អ្នក​ថា តើ​ពេល​វេលា​ដែល​ខ្ញុំ​បាន​ចំណាយ​លើ​ការអាន​ព័ត៌មាន​នេះ នឹង​នាំ​ខ្ញុំ​ទៅដល់​កន្លែង​ដែល​ខ្ញុំ​ចង់បាន​នៅក្នុង​ជីវិត និង​ស្នេហា​ដែរឬទេ​? នៅ​ពេល​អ្នក​ស្គាល់​ពី​កន្លែង​ដែល​អ្នក​ស្រលាញ់ ដឹង​ពី​របៀប​ដែល​អាច​ទៅដល់​ទី​កន្លែង​នោះ និង​ដឹង​ពី​កន្លែង​ដែល​អ្នក​ចង់​ទៅ​ឥលូវ​នេះ អ្នក​អាច​នឹង​ជោគជ័យ​លើក្តី​សុបិន្ត និង​ភាព​ចង់​បាន​របស់​អ្នក​។ សេចក្តីស្នេហា​ពិត គឺ​ជា​គោលដៅ​ជោគជ័យ​ជាមួយ​នឹង​ការគ្រោងទុក ការចាប់ផ្តើម​ជាមួយនឹង​រួមបញ្ចូល​គំនិត និង​សកម្មភាព​ដែល​រង់ចាំ​កន្លែង​ដែល​អ្នក​ចង់​ទៅ​។ ការ​ឆែក ហ្វេ​សប៊ុក យ៉ាង​ទៀងទាត់​ជា​រៀងរាល់​យប់​នឹង​មិន​ដឹកនាំ​ជីវិត​ឲ្យ​កាន់តែ​មាន​ភាពប្រសើរ​ក្រៃលែង ពោរពេញ​ទៅដោយ​ទំនាក់ទំនង​ខាង​អារម្មណ៍​ទៅ​ដល់​អស់​មនុស្ស​ដែល​អ្នក​ស្រលាញ់​នោះទេ​៕​
2014-05-26_104440

មតិយោបល់