បាត់ដំបងៈ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចោរកម្ម។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនរងគ្រោះ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រភពព័ត៌មានបានឲ្យដឹងថា សង្ស័យមានឈ្មោះ វឿន ហ៊ាន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ រីឯជនរងគ្រោះ ឈ្មោះ ព្រំ ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ មុខរបរលក់ចាប់ហួយ។
ប្រភពដដែលបានបន្តថា ខណៈជនរងគ្រោះទុកកាបូបលុយក្នុផ្ទះ ហើយចូលទៅក្នុងបន្ទប់ទឹក ជនសង្ស័យឃើញឱកាសល្អ ក៏ចូលលួចតែម្តង ជនរងគ្រោះចេញមកវិញ ឃើញក៏ដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ចយើងតែម្តង។ ជនសង្ស័យខាងលើនេះ ចេះលួចទាំងពីនៅតូច សមត្ថកិច្ចយើងចាប់យកមកធ្វើការអប់រំណែនាំជាបន្តបន្ទាប់ តែនៅមិនឈប់ រហូតដល់ធំឡើង ក៏នៅតែលួចរបស់របរ លុយកាក់ប្រជាពលរដ្ឋតាមផ្ទះយ៉ាងសកម្មដដែល ឲ្យតែបងប្អូនប្រជាពលរដ្ឋធ្វេសប្រហែស ដូចជានៅថ្មីៗនេះ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៧ព្រឹក បានលួចទូរសព្ទ ឈ្មោះ អ៊ឹម ម៉េត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា (ចាប់បានដកហូតទូរសព្ទប្រគល់ជូនម្ចាស់ដើមវិញ ធ្វើកិច្ចសន្យាអប់រំ) ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១រសៀល ចូលលួចកាតទូរសព្ទ ឈ្មោះ ទូច ភឿន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអូរថ្មី ឃុំពេជ្រចិន្តា (ដកហូតកាតឲ្យម្ចាស់ដើមវិញ ធ្វើការអប់រំ)ក្រៅពីដើរលួចជាច្រើនករណី ឈ្មោះនេះក៏ជាអ្នកប្រើប្រាស់គ្រឿងញៀនផងដែរ។
ករណីនេះ សមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់