ព័ត៌មានជាតិ

ជនសង្ស័យ ០៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវឃាត់ខ្លួន

(​ភ្នំពេញ​) ៖ ជនសង្ស័យ ០៣​នាក់ ត្រូវ​បាន​កម្លាំង​ល្បាត​របស់​ខណ្ឌ ប៉ុស្តិ៍ និង​ប្រជា​ការពារ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី​រំលង​អា​ធ្រាត្រ​ ឈានចូល​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ផ្លូវ​បេតុង ក្រុមទី​១៣​ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

​សមត្ថកិច្ច​ បានបញ្ជាក់​ទៀតថា ​នៅ​មុនពេល​កើតហេតុ កម្លាំង​ល្បាត​របស់​ខណ្ឌ ប៉ុស្តិ៍ និង​ប្រជា​ការពារ​សង្កាត់​ឫស្សីកែវ​បាន​ និងកំពុង​ជិះ​ល្បាត ស្រាប់តែ​បាន​ប្រទះឃើញ​ជនសង្ស័យ ០៣​នាក់ ពេលនោះ សមត្ថកិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន ហើយ​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​នៅ​ដែក​អក្សរ​តេ​សំរាប់​កាច់​សោ ករ​ម៉ូតូ​មួយ​ផ្លែ ទួ​រឺ​វី​ស ​មួយ និង​ដែក​លួស​សំរាប់​ឆ្កឹះ​សោ​ផ្ទះ​ចំនួន ១០​កំណាត់ ។

​ជនសង្ស័យ​ទាំង ០៣​នាក់ មានឈ្មោះ​ ទី​១. ឈ្មោះ សែម ឈី ហៅ​អា​មាក់ ភេទ ប្រុស អាយុ ២៥​ឆ្នាំ​, ទី​២ . ឈ្មោះ​គៀង វិចិត្រ ហៅ ទូ ភេទ ប្រុស អាយុ ២៥​ឆ្នាំ និង​ទី​៣. ឈ្មោះ មាស ពិ​សែន ហៅ​ឡែ​ន ហៅ ស្ទីក ភេទ ប្រុស អាយុ ៣០​ឆ្នាំ និង​ម៉ូតូ មួយគ្រឿង ម៉ាក ស្មា​ក់ ពណ៌ ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AD-1006 ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៣​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ឫស្សីកែវ​បញ្ជូន​ខ្លួន​យក​ទៅ​ឃុំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ៕ ស៊ុន​តិច​

photo_2016-04-08_12-49-59 photo_2016-04-08_12-50-06 photo_2016-04-08_12-50-16

មតិយោបល់