ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន១៤កញ្ចប់តូចធំ

ត្បូងឃ្មុំ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលអធិការនៃអធិការដ្ឋាននគរបាលស្រុកតំបែរ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសេដា ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់។

ការចាប់ឃាត់ខ្លួនបានធ្វើឡើងកាលពីវេលាម៉ោង១០ និង២៥នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិថ្នល់កែង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហាន សជីរីន ហៅ ស ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅភូមិថ្នល់កែង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ក្នុងនោះដកហូតបានម្សៅក្រាមពណ៌ ស សង្ស័យថាជាសារធាតុញៀនចំនួន១៤កញ្ចប់ ក្នុងនោះធំ ១ កញ្ចប់ មធ្យម២កញ្ចប់ និងតូចចំនួន១១កញ្ចប់ ជញ្ជីងអេឡិចត្រូនិចមួយគ្រឿង និង សម្ភារ:វិចខ្ចប់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់