ព័ត៌មានជាតិ

ក្រសួង​អប់រំ កំណត់​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ពុម្ពអក្ស​រយូ​នី​កូដ​ខ្មែរ និង​កម្រង​កម្មវិធី​ការិយាល័យ​ភាសា​ខ្មែរ

ភ្នំពេញ៖ ​កន្លងមក​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដាក់ឲ្យ​ប្រើប្រាស់​ពុម្ព​អក្សរ​យូ​នី​កូដ​ខ្មែរ និង​កម្រង​កម្មវិធី​ការិយាល័យ​ភាសា​ខ្មែរ ប៉ុន្តែ​នៅ​តាម​អង្គភាព​មួយ​ចំនួន​អនុវត្ត​មិន​ទាន់​បាន​ទូលំទូលាយ​។​

khmer-unicode

​ដោយ​ឃើញ​ដូច្នេះ ក្រសួង បាន​កំណត់​ថា គ្រប់​គ្រឹះស្ថាន​អប់រំ​ទាំងអស់​ត្រូវ​ប្រើប្រាស់​ពុម្ពអក្សរ​យូ​នី​កូដ​ខ្មែរ​តាម​បទដ្ឋាន​បច្ចេកទេស និង​ត្រូវ​ប្រើ​ពុម្ពអក្សរ​យូ​នី​កូដ​ខ្មែរ និង​កម្រង​កម្មវិធី​កុំព្យូទ័រ​ការិយាល័យ​ភាសា​ខ្មែរ និង​មាន​កម្មវិធី​ត្រួតពិនិត្យ​អក្ស​រា​វិរុទ្ធ​ភាសា​ខ្មែរ​សម្រាប់​ផលិត និង​រៀបចំ​រាល់​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា គ្រប់​ឯកសារ​រដ្ឋបាល ឯកសារ​សិក្សា និង​ឯកសារ​ស្រាវជ្រាវ​គ្រប់​កម្រិតសិក្សា​។​

​បើ​សិន​បើ​ជួបប្រទះ​បញ្ហា​បច្ចេកទេស អង្គភាព​ទាំងអស់​អាច​ទាក់ទង​នាយកដ្ឋាន​ព័ត៌មាន និង​កិច្ចការ​អាស៊ាន តាមរយៈ​អាសយដ្ឋាន​សារ​អេឡិចត្រូនិក​៖ icteo@moeys.gov.kh ឬ​តាម​ទូរស័ព្ទ​លេខ ០២៣ ២១០ ១៣៤៕​
khmer Unicode

មតិយោបល់