ព័ត៌មានជាតិ

ឈាមស្រែកស្បែកហៅ! ឃាតក៤នាក់ ដែលរំលោភបូកលើនារីម្នាក់ រួចសម្លាប់បំបិទមាត់យកមកបោះចោលក្នុងព្រៃចាប់បានហើយ!

ព្រះសីហនុៈ ជនសង្ស័យ៤នាក់ដែលធ្វើសកម្មភាពរំលោភសេពសន្ធវៈបូកទៅលើនារីរងគ្រោះមួយរូប ដោយចោទពីបទឃាតកម្មគិតទុកជាមុន ត្រូវបាននគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវចាប់ខ្លួន។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ ក្រោយធ្វើសកម្មភាពរំលោភសេពសន្ធវៈបូកលើនារីរងគ្រោះរួចហើយ ក៏បានសម្លាប់ជនរងគ្រោះរួចយកសាកសពរុំភួយយកទៅបោះចោលក្នុងព្រៃស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧។

ប្រភពដដែលបានបន្តទៀតថា ករណីនេះក្រោយធ្វើការស្រាវជ្រាវរយៈពេល៣ខែ២៤ថ្ងៃទើបសមត្ថកិច្ចបំបែកបាននិងឈានដល់ការចាប់ខ្លួនជនសង្សយ័៤នាក់ ហើយនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលមូលដ្ឋាន បានអនុវត្តតាមដីការបង្គាប់ឲ្យនាំខ្លួនជនសង្ស័យ៤នាក់ មកផ្តន្ទាទោសតាមច្បាប់ ដែលជនសង្ស័យទ១ ឈ្មោះ ទៀន ខ្លុញ ហៅទៀន ប៊ុន ឡូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្រុម២០ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ចារីដៃដល់) ទី២ឈ្មោះ សៅ បូរ៉ា ហៅយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ៤ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (សហចារី) ទី៣ឈ្មោះ ផុន សុភ័ណ្ឌ ហៅភ័ណ្ឌ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ(សហចារី) និងទី៤ឈ្មោះ ស៊ុន ណារិទ្ធិ ហៅជាតិ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ(សហចារី) រីឯជនរងគ្រោះឈ្មោះ ប្រាក់ សុធី ហៅស្តើង ភេទស្រីអាយុ២៤ឆ្នាំមុខរបរបុគ្គលិកខារ៉ាអូខេ មានទីលំនៅភូមិអូរចំណា ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៤នាក់បានសារភាពថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ បក្សពួកវាមានគ្នា៥នាក់ដែលមានឈ្មោះដូចខាងលើ និងម្នាក់ទៀតឈ្មោះ សៅ អូនតូច ភេទប្រុស (រត់គេចខ្លួន) បាននាំគ្នាទៅផឹកស៊ីនៅហាងខារ៉ាអូខេឈ្មោះ ស្រីខួច នៅក្រោយពេទ្យបង្អែកខេត្តព្រះសីហនុ(ចំការចេក) តាំងពីម៉ោង៨យប់រហូតដល់ម៉ោង៤ទៀបភ្លឺទើបឈប់ផឹក។ ជនសង្ស័យបានបន្តទៀតថា ពួកខ្លួន៣នាក់មានឈ្មោះស៊ុនណារិទ្ធ ផុនសុភណ្ឌ សៅអូនតូច ជិះម៉ូតូទៅចាំនៅអូត្រេះ២ សង្កាត់៤មុន ដោយឡែកឈ្មោះ ទៀន ខ្លុញ បានទូរសព្ទហៅជនរងគ្រោះ (អតីតជាប្រពន្ធ) ឲ្យទិញបាយ២កញ្ចប់បន្តិចទៀតខ្លួនទៅដឹក។ បន្ទាប់មកឈ្មោះ ទៀន ខ្លុញ និង សៅ បូរ៉ា បានទៅដឹកជនរងគ្រោះមកអូត្រេះ២ចូលការដ្ឋានសំណង់ រួចពួកវាបានធ្វើសកម្មភាពចាប់រំលោភស្ត្រីនោះម្តងម្នាក់ៗបានសម្រេចចំនួន៤នាក់ ដោយស្ត្រីនោះរើបម្រាស់និងស្រែកខ្លាំងៗហៅគេជួយ ភ្លាមនោះពួកវាក៏បានយកកន្សែងពោះគោពណ៌ខៀវរឹតក និងយកកាំបិតចាក់ទៅលើស្ត្រីរងគ្រោះរហូតដល់ស្លាប់ រួចហើយពួកវាបានយកភួយពណ៌សនៅទីនោះមករុំសាកសព រួចលើកដាក់ម៉ូតូដឹកទៅបោះចោលនៅនៅកន្លែងកើតហេតុខាងលើ។ វត្ថុតាងចាប់យក ម៉ូតូ១គ្រឿងមធ្យោបាយធ្វើសកម្មភាព។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងជំនាញបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់