ព័ត៌មានជាតិ

ម៉ូតូសណ្តោងរម៉ក បើកមិនប្រយត្ន័បុកហាយឡែនឌ័រពីក្រោយខូចខាតយ៉ាងដំណំ

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរម៉កម៉ូតូមួយគ្រឿង បើកបរដោយបុរសម្នាក់ មិនប្រយត្ន័បានជ្រុលទៅបុកនឹងរថយន្តហាយឡែនឌ័រ ដែលកំពុងបើកបរដោយបុរសម្នាក់នៅខាងមុខ ចំពីក្រោយ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទី រសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AK-9033 បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែវ៉ាក់អឺជាមួយរថយន្តមួយទៀត ក៏ជាន់ហ្វ្រាំងបន្ថយល្បឿន ខណ:នោះស្រាប់តែមានម៉ូតូសណ្តោងរម៉ក មកពីក្រោយជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុករថយន្តនៅខាងមុខ បណ្តាលឲ្យខូចខាតរៀងខ្លួន។

ក្រោយពីបង្កហេតុនោះ អ្នកបើកបររម៉ក បានដឹងពីកំហុស បានសងសំណងទៅភាគីរថយន្តចំនួន ១២ម៉ឺនរៀល ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕

មតិយោបល់