ឧត្តរមានជ័យៈ លោកវរសេនីយ៍ទោ ធូ សុភា ប្រធានការិយាល័យចរាចរណ៍ខេត្តឧត្តរមានជ័យ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ដ និងម៉ូតូ បណ្តាលឲ្យបុរសចំណាស់ម្នាក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍កើតឡើងវេលាម៉ោង៥ព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវRP១៧៤ ចន្លោះគីឡូម៉ែត្រលេខ៥៦-៥៧ ត្រង់ចំណុចផ្លូវកោងចិនយំ ក្នុងភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះឈ្មោះ ភឹង ភី ភេទប្រុស អាយុ៦១ឆ្នាំ ស្នាក់នៅភូមឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មុខរបរ កសិករ ជិះម៉ូតូសេ១០០ កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ។
ចំណែកជនបង្កឈ្មោះ ញ៉ វណ្ណៈ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិធម្មជាតិ ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មុខរបរដឹកបន្លែ បើកបររថយន្តម៉ាកសាំយ៉ុង ពណ៌ បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ2Q-1581 (អ្នកបើកបររថយន្ដរត់គេចខ្លួនចេញពីកន្លែងកើតហេតុ)។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយករថយន្តនិងម៉ូតូមករក្សាទុក។ ចំណែកសាកសព សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕







មតិយោបល់