ភ្នំពេញៈ សេចក្តីថ្លែងការណ៏របស់លោក Le Hai Binh អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមស្តីពីសចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាថ្កោលទោសចំពោះបុគ្គលមួយចំនួនដែលបានប្រមាថមើលងាយក្នុងទំព័រ Facebook របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនចំពោះសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាថ្កោលទោសចំពោះបុគ្គលមួយចំនួនដែលបានប្រមាថមើលងាយក្នុងទំព័រFacebookរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន, នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៦អ្នកនាំពាក្យក្រ សួងការបរទេសវៀតណាមលោក Le Hai Binh បញ្ជាក់ថា៖
ការដែលមនុស្សមួយក្រុមដែលត្រូវបានចាត់ទុកថា ជាប្រជាជនវៀតណាមបានសម្តែងមតិយោបល់ផ្ទាល់ខ្លួន របស់ពួកគេក្នុងបណ្តាញសង្គមនោះ គឺមិនបានឆ្លុះបញ្ចាំងអំពីទស្សនៈរបស់វៀតណាមឡើយ។ យើងខ្ញុំមិនមាន ការឯកភាពចំពោះការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដើម្បីប្រមាថមើលងាយបុគ្គល ឬសម្តែងនូវ អាកប្បកិរិយាញុះញង់ជ្រុលនិយមបំបែកបំបាក់ មនោសញ្ចេតនាដ៏ល្អប្រពៃរវាងប្រជាជននៃប្រទេសទាំងពីរនោះទេ។
វៀតណាមផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងនៃភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា ជាក់ស្តែងក្នុងបណ្តារឆ្នាំកន្លងមក វៀតណាមបានខិតខំប្រឹងប្រែងជាមួយកម្ពុជា ក្នុងការថែរក្សា និងជម្រុយទំនាក់ទំនងនេះប្រកបដោយសន្តិភាព មិត្តភាពល្អប្រសើរ ដើម្បីផលប្រយោជន៏របស់ប្រជាជននៃប្រទេសទាំងពីរ ៕

មតិយោបល់